ទាន់ហេតុការណ៍
0

ក្រុម​តារា​សម្ដែង រួមគ្នា យក ទៀន​ព្រះវស្សា មក​ប្រគេន ដល់ ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅ វត្ត​គៀន​ឃ្លាំង​។

ក្រុម​តារា​សម្ដែង រួមគ្នា យក ទៀន​ព្រះវស្សា មក​ប្រគេន ដល់ ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា នៅ វត្ត​គៀន​ឃ្លាំង​។

ក្រុម​តារា​សម្ដែង​ដែល​ដឹកនាំ​ដោយ​លោក​ឡុង​សុខ​ហ៊ាង មាន​សទ្ធា​ជ្រះថ្លា​បាន​នាំ​យក​ទៀន​ព្រះវស្សា និង វត្ថុ​មួយចំនួនទៀត​ប្រគេន ដល់ ព្រះសង្ឃ​គង់ នៅ វត្ត​គៀន​ឃ្លាំង​មុន​ថ្ងៃ​កំណត់​។​

​ពិធី​បុណ្យ​ចូល​ព្រះវស្សា គឺជា​ពិធី​បុណ្យ​មួយ​ក្នុង​ព្រះពុទ្ធសាសនា​។​ទើប​បណ្ដាលឲ្យ​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា​ដល់​ក្រុម​តារា​សម្ដែង មួយ ក្រុម​ដែល​ដឹកនាំ​ដោយ​លោកជំទាវ រីយ៉ាត្រា​ណេ និង លោក​ឡុង​សុខ​ហ៊ាង ដែល​ជា​តារា​សម្ដែង​នៅ​ក្នុង​ក្រុម classic មាន​តារា ប្រុស ស្រី​នាំគ្នា​ធ្វើបុណ្យ បែប​សាសនា ក្នុង ពិធី​ចូល​ព្រះវស្សា ដែល​នឹង​ខិត​ជិត​ចូលមក​ដល់​។​

​តាម​ការបង្ហាញ​ឲ្យដឹង​ពី​លោក​ឡុងសុខ​ហ៊ាង ឱ្យដឹងថា​ការដែល​ក្រុម​តារា​សម្ដែង​យើងខ្ញុំ​បាន​យក​ទ័យ​ទាន មាន​ទាន​ព្រះវស្សា នាំ​ចូល​មក​ក្នុង​ទី​អា​រ៉ា​ម គៀន​ឃ្លាំង មុន​ថ្ងៃ​កំណត់​ដូច្នេះ​ដោយសារតែ​ពួកយើង​ទាំងអស់គ្នា មាន​ពេលទំនេរ​មុន ទើប​យើង​នាំគ្នា យក​ទៀន​ព្រះវស្សា មក​ប្រគេន​ដល់​ព្រះសង្ឃ​ព្រោះ​តែ​ក្រុម​យើង​អត់​សូវ​មាន​ពេលទំនេរ​ទេ​។​ដូច្នេះ​យើង​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​នេះ​មុន​ថ្ងៃ​កំណត់​។​

​តាម​ការបញ្ជាក់​ពី​លោក​ឡុង​សុខ​ហ៊ាង បន្តទៀតថា ការ​ដែល​យើង​ប្រារព្ធ​ពិធី​បុណ្យ​នេះ​ឡើង គឺ យើង​ចង់​បញ្ជាក់​ពី​គំរូ វីរ​:​ភាព​មួយ របស់​បងៗ​ដែល​ដើរ គន្លង​ផ្លូ​សិល្បៈ​មុន​ដែល​បន្ត​មក​ដល់​ប្អូនៗ​ជំនាន់​ក្រោយ ឱ្យ​គាត់​ចាប់អារម្មណ៍ ដើម្បី ចូលរួមចំណែក​ក្នុងការ​ធ្វើ​បុណ្យ​ដោយ​បង្ហាញ​ពី​សន្ដាន​ចិត្ត ដ៏​ល្អ​របស់​គាត់​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា និង​ពិធីបុណ្យ​មួយចំនួនទៀត យើង​ក៏​តែងតែ ផ្តល់ នៅ គំរូ​ល្អៗ ក្នុងពេល​ដែល​មាន​ពិធីបុណ្យ​ផ្សេងៗ​ដល់​ប្អូន​ផងដែរ​។​ហើយ​ក្នុង​ថ្ងៃនេះ​យើង​ក៏​បាន​នាំយក​ទ័យ​ទាន មាន​ទៀន​ព្រះវស្សា និង សម្ភារៈ​ផ្សេងៗ មួយចំនួនទៀត មក​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅក្នុង វត្ត​គៀន​ឃ្លាំង​នេះ ទុក្ខ​សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​ចូល​ព្រះវស្សា​។​គួរ​បញ្ជាក់​ដែលថា​ការ​ធ្វើ​បុណ្យ​ផ្សេងៗ​ឲ្យតែ​យើង​មាន​សទ្ធា​ជ្រះថ្លា យើង​មិន​ចាំបាច់​នៅទីណា​ឬ​ដល់​ទីណា​នោះទេ​។​គឺ​ធ្វើ​បុណ្យ​បាន​ទាំងអស់​។​បើ​និយាយ​ពី​ស្រុក​កំណើត​ខ្ញុំ​វិញ ខ្ញុំ​នៅ​ខេត្ត​ពោធិ៍សាត់ តែ​ខ្ញុំ​ឧស្សាហ៍ ចេញ​ចូល​នៅក្នុង វត្ត​គៀន​ឃ្លាំង​នេះ ដើម្បី ធ្វើបុណ្យ​ជារឿយៗ​បានន័យថា​ខ្ញុំ​ជា​ចំណុះជើងវត្ត​នេះ​ទៅ​ហើយ​។​

​ការចែករំលែក​ក្នុង​ពិធីបុណ្យ ចូល​ព្រះវស្សា​នៅ​ក្នង​វត្ត មិនចាំបាច់ រក​ពេលវេលា​នោះឡើយ​។​ឱ្យ​តែ​យើង​មាន​សទ្ធា​ជ្រះថ្លា​យើង​ក៏​ធ្វើបុណ្យ​បាន​ទាំងអស់​បាន ធ្វើឲ្យ លោកជំទាវ រីយ៉ាត្រា​ណេ​បញ្ជាក់​ឡើងវិញ​ថា សម្រាប់​នាង​ខ្ញុំ​វិញ​ខ្ញុំ​ពុំដែល​គិត ពី ពេលវេលា ថ្ងៃ​កំណត់​ណាមួយ​ទេ សម្រាប់​យើង​ដែល​មាន​សទ្ធា​ជ្រះថ្លា​គឺ​យើង​ធ្វើបុណ្យ​បាន​ទាំងអស់​។​ហើយ​ពេល​ដែល​យើង​ចូល​មក​ដល់ ទី អា​រ៉ា​ម​វត្ត​គៀន​ឃ្លាំង​នេះ​ភ្លាម ធ្វើឱ្យ​យើង​មាន​សេចក្តី រ៏ក​រាយយ៉ាង​ធំធេង​មួយ​រំពេច​។​បានន័យថា​ពិធីបុណ្យ​ចូល​ព្រះវស្សា​នេះ​គឺជា​បុណ្យ​មួយ​ដែល​រំលឹក ទៅ ដល់​ព្រះពុទ្ធសាសនា តាំង ពី បរម​បុរាណ​មកម្ល៉េះ ដូច​ជា​ការ បូជា ប្រទីប គោរព ភ្លើងទៀន គឺ ដើម្បី​ឲ្យ​យើង​មាន​ពន្លឺ ភ្លឺស្វាង​។​ដោយឡែក​លើសពីនេះ​ទៅទៀត​នោះ យើង​ក៏​បាន​នាំយក​វត្ថុ​ផ្សេងៗ​មាន មី អង្ករ ទឹកត្រី ទឹក​សុ​ី​អ៏​វ ត្រីខ កំប៉ុង ទឹកបរិសុទ្ធ អង្ករ ព្រម​ទាំង​ថវិកា មួយចំនួន​ប្រគេន​ដល់​ព្រះសង្ឃ​ផងដែរ ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ទី​អា​រ៉ា​ម​នេះ​។​

​ពិធី បុណ្យ ចូល​ព្រះវស្សា យើង​ជា​ពុទ្ធ​បរិស័ទ្ធ មិន​ថា​ជិត ឬ ឆ្ងាយ​យើង​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ជារឿយៗ ដំ​ណរ ពី​ដូនតា​យើង​មកម្ល៉េះ ដូច្នេះ​ហើយ​នៅក្នុង សទ្ធា​ជ្រះថ្លា​មួយ បាន​ធ្វើឲ្យ​អ្នកនាង រ័ត្ន​លី​អា​ឡិច​សាន់​ដ្រា បញ្ជាក់ថា ក្នុងនាម​នាង​ខ្ញុំ​ជា​តារា​សម្ដែង​ទាំងអស់ មាន​សទ្ធា​ជ្រះថ្លា យ៉ាងខ្លាំង ដោយ​បាន​ចូលរួមចំណែក ចួលរួម​ក្នុង​ពិធី​បុណ្យទៀន​ព្រះវស្សា ដែល​ជា​ពិធីបុណ្យ​មួយ​ក្នុង​ព្រះពុទ្ធសាសនា ទោះជា​រវល់​យ៉ាងណាក្តី​ក៏​ពួក​យើង​ត្រូវតែ​ឆ្លៀត​មក​ធ្វើបុណ្យ​ដែរ​។​ជាពិសេស ការជួយ​ដល់​កុមារកំព្រា ចាស់ជរា គ្មាន​ទីពឹង​មិន​ថា ជិត ឬ ឆ្ងាយ​។​យើង​តែងតែ នាំគ្នា សហការ ដើម្បី​ចែករំលែក ទៅ ដល់​អ្នក ខ្វះខាត គឺ​ក្នុងនាម​ខ្មែរ​ជួយ​ខ្មែរ​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com