ពិធីបុណ្យចូលព្រះវស្សាបានខិតចូលមកដល់ហើយ។ ឯការធ្វើបុណ្យវិញគេពុំអាចរង់ចាំ ពេលវេលានៃការរកំណត់ មួយណាបានឡើយ។គេអាចធ្វើបុណ្យបានគ្រប់ពេលវេលាដែរ។ដូច្នេះហើយបាននាំឲ្យតារាមួយក្រុមនៃក្លឹបបង្ហាត់សិល្បៈឡុងសុខហ៊ាង មានសទ្ធាជ្រះថ្លាបាននាំយកទ័យទានមានទៀនព្រះវស្សានាំចូលមកវត្តគៀនឃ្លាំងនេះ ដើម្បី វេរប្រគេនព្រះសង្ឃ។
ទោះបីជាប់ រវល់យ៉ាងណាក្តី ក៏ក្លឹបបង្ហាត់សិល្បៈឡុងសុខហ៊ាង និង មិត្តរួមអាជីពមានតារា ប្រុស ស្រី។បាននាំគ្នាមកកាន់វត្តគៀនឃ្លាំង ដើម្បីធ្វើបុណ្យតាមបែបសាសនា។តាមការឲ្យដឹងពីលោកជំទាវ រីយ៉ាក្រាណេ ជា ប្រធានសារមន្ទីរជាតិ វិទូវិទ្យា បានចូលរួមក្នុងពិធីដង្ហែរទៀនព្រះវស្សាមកកាន់វត្តនេះឲ្យដឹងថា នាងខ្ញុំមានសេចក្តី សោមនស្ស រីករាយក្រៃលែងក្នុងពិធីបុណ្យទៀនព្រះវស្សានេះ ហើយពិធីបុណ្យនេះ គេធ្វើឡើងដើម្បីរំលឹកដល់គុណព្រះពុទ្ធសាសនាដែលមានតាំងពីបរមបុរាណមកម្លេះ ដែលជាការគោរពភ្លើងទៀន មានអានិសង្សខ្លាំងណាស់ មានពន្លឺភ្លឺស្វាង សម្រាប់សន្សំកុសលទៅជាតិក្រោយ។ក្រៅពីនោះក្រុមតារាសម្ដែងទាំងអស់និងនាងខ្ញុំផ្ទាល់បានពាំនាំយកគ្រឿងឧបភោគ និង បរិភោគទាំងឡាយ ព្រមទាំងថវិកា មួយ ចំនួនដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគៀនឃ្លាំងនេះ ទុកសម្រាប់ប្រើប្រាស់តាមការគួរនៅក្នុងរដូវចូលព្រះវស្សា។
ការធ្វើបុណ្យនានា ឲ្យតែមានសទ្ធាជ្រះថ្លាទឹកចិត្តបរិសុទ្ធ ទើបគេមិនរង់ចាំដល់ថ្ងៃកំណត់ឡើយ។ដែលបណ្ដាឲ្យលោក ឡុងសុខហ៊ាងជាប្រធានក្លឹបនេះបានឲ្យដឹងថា ទោះបីជាក្រុមតារាមានការ រវល់យ៉ាងណាក្តីក៏យើងខ្ញុំ មិនភ្លេចចូលរួមក្នុងការធ្វើបុណ្យដែរ។ជាពិសេសក្នុងពិធីបុណ្យចូលព្រះវស្សានិងខិតជិតចូលមកដល់។យើងខ្ញុំទាំងអស់គ្នាព្រមទាំងលោកជំទាវរីយ៉ាត្រណេបាននាំយកទ័យទានមួយចំនួនមានប្រេងកាត អង្ករ ស្កសរ មី ទឹកក្រូច ទឹកផ្លែឈើ ទឹកត្រី ទឹកសុីអុីវ ប្រេងឆា ថវិកាប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តគៀនឃ្លាំងនេះ សម្រាប់ប្រើប្រាស់ក្នុងពេលចូលព្រះវស្សាខាងមុខនេះ។
លោកបានបញ្ជាក់ពីការនាំយកទ័យទានប្រគេនដល់ព្រះអង្គមុនកំណត់ថា ការធ្វើបុណ្យ អាស្រ័យទៅលើ ការដែលយើងទំនេរ ពេលណាក៏យើងអាចធ្វើបុណ្យបានដែរ។ បើយើងទំនេរពេលណាយើងក៏អាចនាំយកទ័យទាន មកប្រគេនដល់ព្រះសង្ឃជាមុនក៏បានបុណ្យដូចគ្នា។
យោបល់ចុងក្រោយរបស់លោកឆាលី និង អ្នកនាងសាន់ដ្រា វិញ បានរំលឹកឡើងវិញថាទោះបីក្រុមសិល្បៈរបស់ខ្ញុំជាប់រវល់ ក្នុង ការងារសិល្បះ ក៏ដោយ ក៏យើងខ្ញុំឆ្លៀតឪកាសមួយចំណែកដែរដើម្បីជួយជាមនុស្សធ៌ ជួយសង្គមក្នុងនាមខ្មែរជួយខ្មែរ ដែលកខ្វះខាត ក្នុងជីវភាព ដូចជា ចាស់ជរា ជនក្រីក្រ កុមារកំព្រាជាដើម។ ក្នុងថ្ងៃនេះដែរ យើងខ្ញុំ៏ ក៏បានចូលរួម ធ្វើបុណ្យផ្សេងៗទៀត ក្នុងព្រះពុទ្ធសាសនាដើម្បីសន្សំកុសល ទៅជាតិមុខ ដូចជាថ្ងៃនេះជាដើមយើងបាននាំគ្នាយកទៀនព្រះវស្សា ដង្ហែចូលវត្តគៀនឃ្លាំងដោយទឹកចិត្តជ្រះថ្លា។ ហើយពួកយើងខ្ញុំមានសេចក្តីរីករាយឥតឧបមាក្នុងនាម ខ្មែរជួយខ្មែរ។ លីតា