ទាន់ហេតុការណ៍
0

ក្រុមការងារ​ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​បង្រៀន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រែក​កំពឹស នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដើម្បី​ឱ្យ​ចេះ​គូស​លើ​សន្លឹកឆ្នោត​ឲ្យបាន​ត្រឹមត្រូវ​!

ក្រុមការងារ​ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​បង្រៀន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រែក​កំពឹស នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដើម្បី​ឱ្យ​ចេះ​គូស​លើ​សន្លឹកឆ្នោត​ឲ្យបាន​ត្រឹមត្រូវ​!

​ដោយ​អនុវត្ត​តាម​សេចក្តីអំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អំពាវនាវ ដល់​សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្តា គណបក្ស​នយោបាយ​ផ្សេងៗ រួម​គ្នា​ពន្យល់​ដល់ ប្រជាពលរដ្ឋ ឲ្យ​ចេះ​គូស​លើ​សន្លឹកឆ្នោត​ឲ្យបាន​ត្រឹមត្រូវ ជៀសវាង​ខូច​សន្លឹកឆ្នោត ក្លាយ​ជា​មិនបានការ ដើម្បី​ឲ្យ​ការបោះឆ្នោត​ធានានូវភាព​រលូន​និង​ជោគជ័យ សម្រាប់​ជាតិ​យើង​ទាំងមូល និង​ត្រូវមាន​វិធានការ​លើ​ក្រុម​ទុច្ចរិត​ដែល​ញុះញង់​ប្រជាពលរដ្ឋ ឲ្យ​គូស​បំផ្លាញ​សន្លឹកឆ្នោត​។

​ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ មូលដ្ឋាន ខណ្ឌដង្កោ និង​ជា​ប្រធាន​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​ដឹកនាំ និង​ចាត់​ក្រុមការងារ ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ក្នុង​សង្កាត់​ព្រែកកំពឹស​ចាប់ពី​ថ្ងៃ​បើក រហូតដល់ ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ នា​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ នេះ ដើម្បី​ផ្សព្វផ្សាយ​ពី គោលនយោបាយ​ដ៏​ល្អ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ពន្យល់​ប្រជាពលរដ្ឋ ឱ្យ ចេះ​គូស​លើ​សន្លឹកឆ្នោត​ឲ្យបាន​ត្រឹមត្រូវ និង​បើ​ជួប​ក្រុម​ទុច្ចរិត​ចុះ​ធ្វើការ​ញុះញង់ គ្រប់​រូបភាព​ត្រូវរាយការណ៍ជូន​ដល់​សមត្ថកិច្ច​ជា​បន្ទាន់​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com