ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន និង​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​ថ្មី នីតិកាល​ទី​៧ នៃ​រដ្ឋសភា​

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន និង​គាំទ្រ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​ថ្មី នីតិកាល​ទី​៧ នៃ​រដ្ឋសភា​

(​ភ្នំពេញ​)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​នូវ​សារ​នយោបាយ​ពិសេស របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថ្លែង​នៅ​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៣ ក្នុង​ការរៀបចំ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ ហើយ​ទន្ទឹមនឹងនេះ សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្រាប់​តួនាទី​ជា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ​។​

​តាមរយៈ​សារ​នយោបាយ​ពិសេស​នេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣​ខាងមុខ​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្រាប់​កាន់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី សម្រាប់​អាណត្តិ​ទី​៧​នេះ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ពង្រឹង​សុខសន្តិភាព​កាន់តែ​រឹងមាំ​, ប្រទេសជាតិ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចំរើន និង​មាន​មោទនភាព ហើយ​ប្រជាជន​កាន់តែ​មាន​ជីវភាព​ធូរធារ និង​រស់នៅ​ប្រកប​ដោយ​សេចក្តីសុខសាន្ត​បន្តទៀត​។​

​ក្នុង​ឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី ព្រម​ទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​តាម​ជួយ​ថែរក្សា ការពារ និង​ប្រោះព្រំ​ប្រទាន​ពរ​ជ័យ​បវរ​សួស្តី ជ័យ​មង្គល និង​វិបុល​សុខ​គ្រប់​ប្រការ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី​។​

​សូម​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី បាន​សម​ប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com