ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែង​នូវ​មនោសញ្ចេតនា​សោកសង្រេង ចំពោះ អ្នក​ធ្លាប់​រួម​ការងារ​សម័យ​រដ្ឋ​កម្ពុជា ដែល​បាន​ទទួលមរណៈភាព​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែង​នូវ​មនោសញ្ចេតនា​សោកសង្រេង ចំពោះ អ្នក​ធ្លាប់​រួម​ការងារ​សម័យ​រដ្ឋ​កម្ពុជា ដែល​បាន​ទទួលមរណៈភាព​!

​នា​រសៀល ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​និង​គោរព​វិញ្ញាណក្ខន្ធ​សព លោក ម៉ែន មក់​រ៉ុន ហៅ វណ្ណ សុផាត ជា​អតីត​អ្នក​ធ្លាប់​រួម​ការងារ​នា​សម័យ​រដ្ឋ​កម្ពុជា ដែល​បាន​ទទួលមរណៈភាព ក្នុង​ជន្មា​៦៩​ឆ្នាំ ដោយ​រោគាពាធ ក្នុង​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។

​លោក ម៉ែន មក់​រ៉ុន ហៅ វណ្ណ សុផាត កាល​នៅ​មាន​ជីវិត ពុំមែន​ជា​អ្នកធ្វើការ​ក្នុង​អង្គភាព​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នោះទេ តែ​ធ្លាប់​បាន​រួម​ការងារ​នៅក្នុង​គណៈកម្មកា​របើក​ច្រកព្រំដែន កម្ពុជា​-​ថៃ ប៉ោយ​ប៉ែត ជាមួយគ្នា នា​សម័យ​រដ្ឋ​កម្ពុជា​។

​ពេល​បាន​ដឹងថា​លោក ម៉ែន មក​រ៉ុន ហៅ វណ្ណ សុផាត ជួប​ការលំបាក​ដោយសារ​ជំងឺ​ប្រចាំកាយ​ជាច្រើន​មុខ​ដើរ​ពុំរួច​សម្រាក​នៅ​លើ​គ្រែ ហើយ​ប្រពន្ធ​ដែល​កំពុង​មើល​ថែទាំ​គាត់ ក៏​ងងឹតភ្នែក និង​មាន​កូនស្រី​ម្នាក់​ជា​ស្ត្រី​មេម៉ាយ ប្រកប​របរ​ស៊ីឈ្នួល​លាងចាន​តាម​ហាង និង​បោក​ខោអាវ អោយ​អ្នកជិតខាង បាន​ប្រាក់​បន្តិចបន្តួច​ទុក​សម្រាប់​តែ​មើលថែទាំ​ជំងឺ​ឪពុកម្តាយ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ជួយ​ឧបត្ថម្ភ​អំណោយ​ជា​បន្តបន្ទាប់​។

​នៅពេល​ទទួលដំណឹង​ថា លោក ម៉ែន មក​រ៉ុន ហៅ វណ្ណ សុផាត ទទួលមរណៈភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​ថវិកា​ចំនួន ១,៥០០$ (​មួយ​ពាន់ ប្រាំ​រយ ដុល្លារ​), អង្ករ​ចំនួន​១០​ការុង​, ភេសជ្ជៈ​ចម្រុះ​ចំនួន ២០​កេស ទៅ​ចូលរួម​បុណ្យសព និង​បាន​សន្យា​បន្ត​ជួយ​ឧបត្ថម្ភ​ជីវភាព​ប្រចាំ​ខែ ដល់​គ្រួសារ​សព​នូវ​ថវិកា​២០​ម៉ឺន​រៀល រួម​ជាមួយ​អង្ករ​០២​កា​រ៉ុង ជា​រៀងរាល់​ខែ ព្រមទាំង​ធានារ៉ាប់រង​ការចំណាយ​ជូន​ប្រពន្ធ​នៃ​សព ទៅ​ពិនិត្យ​និង​ព្យាបាល​ភ្នែក​ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com