ទាន់ហេតុការណ៍
0

​អ្នកស្រុក​វាល​វែង​ផ្អើល​ដាំ​ផ្លែ​ស្ត្រ​ប៊ឺ​រី​ដោយសារ​មាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​

​អ្នកស្រុក​វាល​វែង​ផ្អើល​ដាំ​ផ្លែ​ស្ត្រ​ប៊ឺ​រី​ដោយសារ​មាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​

​ផ្លែ​ស្ត្រ​ប៊ឺ​រី ធ្លាប់​តែ​ធ្វើការ​នាំចូល​ពី​ក្រៅ​ប្រទេស​មក​លក់​ក្នុង​ស្រុក​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ កសិករ​ក្នុង​ស្រុក​បាន​នាំ​ពូជ​ផ្លែ​នេះ​មក​ដាំ​ក្នុងស្រុក​បាន​ហើយ​ពិសេស​ក្នុង​តំបន់​វាលវែង ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដោយ​មិន​សំដៅ​ចម្ការ​ធំ​ឬ​តូច​នោះ​ទេ​សូម្បី​តែ​កសិករ​ដែល​មាន​ដី​តូច​ចង្អៀត​ក៏​អាច​ដាំ​ផ្លែ​ស្ត្រ​ប៊ឺ​រី​នេះ​បាន​ដែរ​ក៏​ដោយសារ​តែ​ដំណាំ​ប្រភេទ​នេះ​ស្រួល​ដាំ​ទទួលបាន​ទិន្នផល​ខ្ពស់​និង​ទទួលបាន​តម្រូវការ​ទីផ្សារ​ច្រើន​ផង​ដែរ​។

​ដោយឡែក​បងស្រី យ៉េន កសិករ​រស់នៅ​ក្នុង​ឃុំ​អូរ​តា​សោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​រៀបរាប់​ឲ្យដឹងថា​ពីមុន​មក​ក្នុង​តំបន់​ស្រុក​វាលវែង​នេះ​ធ្លាប់តែ​ឮ​មាន​គេ​ដាំ​ចម្ការ​ធំៗ​ហើយក៏​ពុំ​បាន​ចាប់អារម្មណ៍​នោះ​ដែរ​ទើប​តែ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ កូនប្រុស​គាត់​បាន​យក​ពូជ​ផ្លែ​ស្ត្រ​ប៊ឺ​រី​នេះ​ចំនួន​បី​ទង​មក​ឲ្យ​គាត់​ដាំ​លេង​បាន​រីកសាយ​ដោយ​ការ​បង្កាត់​ពូជ​ផ្លែ​នេះ​រហូតដល់​រាប់រយ​រាប់ពាន់​ដើម ក៏​ដោយសារ​បងស្រី យ៉េន មានគំនិត​ចាប់​មុខរបរ​ដាំ​ដំណាំ​នេះ​ឡើង​ដោយ​ការ​បណ្តុះ​កូន​ពូជ​ផ្លែ​ស្ត្រ​ប៊ឺ​រី​ក្នុង​កូន​ថង់​សម្រាប់​លក់ និង​ដាំ​យក​ផ្លែ​លក់​ផងដែរ ។​

​ពីមុន​មក​ត្រឹម​រាប់រយ​កូនដើម តែ​មក​ដល់ពេលនេះ​បាន​រាប់ពាន់​ដើម​ដោយ​ក្នុង​១​ដើម​អាច​លក់បាន​៥​ពាន់​រៀល ដោយឡែក​ចំពោះ​ផ្លែ​ស្ត្រ​ប៊ឺ​រី​អាច​លក់​បាន​ក្នុង​១​គីឡូក្រាម​១០​ដុល្លារ​។​ផ្លែ​ស្ត្រ​ប៊ឺ​រី​អាច​ផលិត​កែច្នៃ​ធ្វើ​ជា​ដំណប់​មាន​រសជាតិ​ឆ្ងាញ់​ពិសា ៕

Filed in: កសិកម្ម

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com