ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ចម្រើន​ជន្មាយុ​គម្រប់ ៧០ ឈានចូល ៧១​ឆ្នាំ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​គោរព​ជូន​ពរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ចម្រើន​ជន្មាយុ​គម្រប់ ៧០ ឈានចូល ៧១​ឆ្នាំ​

​ភ្នំពេញ​៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ផ្ញើ​សារ​គោរព​ជូន​ពរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​ឱកាស​ដ៏​មហា​ជ័យ​មង្គល ចម្រើន​ជន្មាយុ​គម្រប់ ៧០ ឈានចូល ៧១​ឆ្នាំ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជា​ថ្នាក់ដឹកនាំ​មួយរូប​ពោរពេញ ទៅ​ដោយ​គុណធម៌ និង​គំរូ​វីរភាព​ដ៏​ប្រពៃ ហើយ​តែងតែ​ខិតខំ​ប្រឹងប្រែង​លើកស្ទួយ​សិទ្ធិនារី ការពារ​អត្តសញ្ញាណ​ជាតិ ប្រពៃណី ទំនៀម​ទំលាប់ និង​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង​បាន​ចូលរួម​គ្រប់​សកម្មភាព ក្នុង​ទិសដៅ​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ និង​សុខុមាលភាព​ប្រជាជន​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ ក្នុង​លោក​ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា ប្រទាន ពរជ័យ សិរី​សួស្តី ជ័យ​មង្គល គ្រប់ប្រការ ជូន​ដល់​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត និង​កូនប្រុស កូនស្រី ចៅប្រុស ចៅស្រី​ទាំង​អស់ សូម​បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com