នៅខេត្តកែបមានប្រារព្ធពិធីប្រកាសទទួលស្គាល់ការបញ្ឈប់បន្ទោរបង់ពាសវាល ពាសកាល នៅថ្ងៃទី 15 ខែសីហា ឆ្នាំ 2023 ដោយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការនៅខេត្តកែប ការបញ្ឈប់បន្ទោរបង់ពាសវាលពាសក ODF ខេត្តកែបគឺជាគោលដៅទី 6 ដែលសម្រេចបានខេត្ត ODF ស្របតាមគោលដៅកំណត់មានខេត្តស្វាយរៀង. ព្រៃវែង. កណ្ដាលកំពង់ស្ពឺ កំពង់ឆ្នាំង។
ជាក់ស្ដែងរាជរដ្ឋាភិបាលបានកំណត់នៅទស្សនវិស័យនិងគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្ដីពីការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទដោយកំណត់ថានៅឆ្នាំ 2025 ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ។ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យគ្រប់គ្រាន់ព្រមទាំងការរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោចីរភាព របស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០។ នេះតាមការបព្ជាក់ពីឯកឧត្តមសភាចារ្យ អ៊ុករ៉ាប៊ុន រដ្ធមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ
ឯកឧត្តមបញ្ជាក់ថា ដោយឡែកសម្រាប់អនាម័យវិញ គឺសំដៅទៅលើភាពស្អាត។និងមានអនាម័យទាំងកន្លែងរស់នៅដូចជាសហគមន៍ដែលមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព។ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកនិងការគ្រប់គ្រងទុកដាក់ លាមក មនុស្ស និងសត្វ សំរាមកខ្វក់។ឯកឧត្តមសុភាចារ្យបន្ថែមទៀតថា សម្រាប់ពិធី ដង្ហែរការអប់រំនេះជាសារមួយ គឺយើងសំដៅទៅលើលក្ខណៈនិងការអនុវត្តនានា ដែលត្រូវជួយថែរក្សាសុខភាពនិងការបង្ការ ការរីករាលដាលជំងឺឆ្លង រួមទាំង ការលាង សម្អាតដៃ ការគ្រប់គ្រងអនាម័យពេលមានរដូវនិងអនាម័យ អាហារ និយាយរួមគឺការហូបស្អាត និង រស់នៅស្អាត។
ពិធីដង្ហែនៃការអប់រំដល់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សទាំងអស់ដើមម្បីបានទទួលនូវចំណេះដឹង ពីការយល់ដឹងនៅអនាមយ។ ប្អនស្រីជាងសុខនី ជាសិស្សសាលានៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស ខេត្តកែប បានរៀបរាប់ទាំងក្តី សប្បាយរីករាយ ដោយបញ្ជាក់ថាការប្រកាស ODF នៃការបញ្ឈប់បន្ទោរបង់ពាសពាសកាល សម្រាបនាខ្ញុំវិញសប្បាយរីករាយណាស់។ព្រោះនៅគ្រប់ផ្ទះខ្ញុំក៏ដូចជាផ្ទះ ប្រជាជនក្នុងទីក្រុងកែបទាំងមូល បានយល់ដឹងចំនួន 80%ងាកមកផឹកទឹកស្អាតនិងធ្វើបង្គន់ប្រើប្រាស់។លែងភ័យខ្លាចទៅៗបង់តាមព្រៃមានហានិភ័យនៅប្រការណាមួយលែងមានជំងឺមកបៀតបៀនទៀតហើយ។
ការងាកមកប្រើបង្គន់ស្អាតបញ្ឈប់បន្ទាប់បងពាសវាល ពាសកាល និង ការបរិភោគទឹកស្អាត នៅក្នុងពិធីប្រកាស ODF នៅខេត្តកែប បានធ្វើឲ្យប្រជាជនមានក្ត៏សង្ឃឹម ទៅលើអាជ្ញាក៏ដូចជា ភូមិ ឃុំមានសុវត្ថិភាព ទាំងអនាម័យបរិស្ថានហើយប្រជាជនក៏មានសុខភាពល្អដើម្បីអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ លីតា