ទាន់ហេតុការណ៍
0

យុវតី​ ២ ​រូប គាំទ្រ ការ ប្រកាស​ជ័យលាភី​របស់ អភិបាល ក្រុងកែប នៃ​ការ​ប​ពា្ឈ​ប់ប​ន្ទោ​បង់​ពាសវាល ពាសកាល​

យុវតី​ ២ ​រូប គាំទ្រ ការ ប្រកាស​ជ័យលាភី​របស់ អភិបាល ក្រុងកែប នៃ​ការ​ប​ពា្ឈ​ប់ប​ន្ទោ​បង់​ពាសវាល ពាសកាល​

យុវតី​២​រូប​គឺ​កញ្ញា​ជាង​សុខ​នី និង​ខៀវ​សៀវ​ម៉ី រៀន​នៅ​អនុវិទ្យាល័យ ប៊ុនរ៉ានី​ហ៊ុនសែន​ចរិយា​វង្ស​។​ដែល​កញ្ញា​ទាំងពីរ​នេះ​គាំទ្រ​រាល់​ចំណាត់ការ​របស់​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ឯកឧត្តម​បណ្ឌិត​សោម​ពិសិដ្ឋ​។​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការបញ្ជាក់​ឲ្យដឹង ពី កញ្ញា​ជាង​សុខ​នី​និង​កញ្ញា​ខៀវ​សៀវ​ម៉ី​រៀន​នៅ​អនុវិទ្យាល័យ ប៊ុនរ៉ានី​ហ៊ុនសែន​ចរិយា​វង្ស​បានឲ្យដឹង​ថា​ថ្ងៃ​នេះ​នាង​ខ្ញុំ​ទាំង​ពីរ​មានក្តី​សោមនស្ស​រីករាយ​ណាស់​។​ពី​ព្រោះ​ក្នុង​ខេត្ត​ខ្ញុំ​មាន​ធ្វើ​ពិធី​ប្រកាស ODF ដោយ​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល ពាស​កាល​ហើយ​នៅក្នុង​ភូមិ​ទាំងមូល ឬ តាម ភូមិ ស្រុក​ក៏​ដូចជា​ក្នុង​ខេត្ត ឥឡូវនេះ ឃើញថា​មាន​អនាម័យ​ស្អាត ត្រឹមត្រូវ ។​សូម្បី​តែ​ទឹក​បរិភោគ​វិញ គឺ ប្រជាជន​យើង​មានការ​យល់ដឹង​ច្រើន​ហើយ​គាត់​ងាក​មក​ដាំទឹក ឬ ដូរ​ទឹកស្អាត​បរិភោគ​គ្រប់ៗ​ផ្ទះ​។​ហើយ​ជុំវិញ​ឬ ទីធ្លា​ផ្ទះ ក៏​មាន​ផាសុខភាព​អនាម័យ​ល្អ​។​ដោយសារ បរិស្ថាន ល្អ​ស្អាត​ខ្ញុំ​ពុំ​ភិតភ័យ ដោយ​ខ្លាច​ឆ្លង ជំងឺ ដង្កាត់​ផ្សេងៗ​មក​យាយី​ដែរ​។​

​កញ្ញា ខៀវ សៀ​មី បន្ថែមទៀតថា ដូច្នេះ​ការសម្អាត​និង​អនាម័យ​មាន​សារៈសំខាន់​ណាស់ ដែល​ប្រជាពលរដ្ឋ​រួម​ទាំង​យុវតី​ត្រូវ​យល់​ដឹង​និង​ធ្វើការ​អនាម័យ​ខ្លួន​ប្រាណ​ដូចជា​នាង​ខ្ញុំ​ទាំង​ពីរ ដែល​ជាយ​វ​វ័យ​ត្រូវមាន​អនាម័យ​ការលាង​សំអាត​ខ្លួនប្រាណ​ទាំង ចំ​ណ៏ អាហារ ដើម្បី​សុខភាព ជាពិសេស​ការគ្រប់គ្រង​សំឡី​អនាម័យ​បោះចោល​ក្នុង​ធុងសំរាម​ឬ​ដុត​ចោល​សំអាត​បរិស្ថាន​។​

​ជុំវិញ​ការប្រកាស ODF នៅក្នុង​ខេត្ត​កែប​។ ឯកឧត្តម​បណ្ឌិត សោម​ពិសិដ្ឋ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ថ្លែង​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​របស់​ខេត្ត​កែប​ទទួលស្គាល់​ជ័យលាភី​ការបញ្ឈប់​បន្ទោ​របង់​ពាសវាល ពាសកាល ODF ថា​គឺ ក្នុង​ខេត្ត​ទាំងមូល​សម្រេច​បាន​សមិទ្ធ​ផល​គួរ​ឲ្យ​កត់សម្គាល់ដោយ​មាន​
១.​ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ​សម្រេចបាន​:
-​អណ្តូងស្នប់​សរុប​ចំនួន 735 អណ្ដូង​។​
-​អណ្ដូង​លូ​សរុប​ចំនួន 786 អណ្ដូង​។​
​ស្រះ​សហគមន៍​ចំនួន 150 ស្រះ​
-​ពាង​យក្ស​ចំនួន 1. 0 022​។​
-​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​ខ្នាត​តូច​សហគមន៍​ចំនួន 2 កន្លែង​។​
-​ប្រព័ន្ធ​ចែកចាយ​ទឹក​ឯកជន​ចំនួន 02 ក្រុមហ៊ុន​

២.​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​សម្រេចបាន​:
-​ខ្នង​ផ្ទះ​សរុប​ក្នុង​ខេត្ត​មាន​ចំនួន 9. 2 7 5 (​ទិន្នន័យ​នៃ​ការធ្វើ​ផែនទី​អនាម័យ​ក្នុង​ផ្ទះ​ចុងឆ្នាំ 2022)​។​
-​ក្នុង​ផ្ទះ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ផ្ទាល់ខ្លួន ៨.៨៤៨​ខ្នង ស្មើនឹង 9 6, 7 8 ភាគរយ​។​
-​ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​អនាម័យ​រួម​មាន​ពី 9 ខ្នង​ស្មើនឹង 3 ,2 2%​។​
-​ខ្នង​ផ្ទះ​ចំណាក់ស្រុក 133​ខ្នង​។​

លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​ការសំអាត​និង​អនាម័យ​ជនបទ​បាន​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ទៀងទាត់​ODF ខេត្ត​កែប នា​ថ្ងៃ​ទី 19 ខែមិថុនា ឆ្នាំ 2023 និង​ជា​លទ្ធផល​និង​ជា​លទ្ធផល​ខេត្ត​កែប​ជា​ខេត្ត​សម្រេច​បាន​ការបញ្ចប់​ការ​បន្ទូល​បង់​ផ្ទះ​វាល​ពាស​កាល​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ 2023​។​ក្រោម​អធិបតីភាព​ឯកឧត្តម ជ្រុន​ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី​។​

លទ្ធផល​ដែល​សម្រេចបាន​ដូច​ខាងលើ​នេះ​បានមកពី​កិច្ចសហការ​រវាង​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ការសំអាត​និង​អនាម័យ​ជនបទ​នៃ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ដែល​អាជ្ញាធ​រ​មូលដ្ធាន និង អង្គការ​ដៃគូ​មួយចំនួន​ទៀត​ផង​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​ឯកឧត្តម​បណ្ឌិត​សោម​ពិសិដ្ឋ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com