ទាន់ហេតុការណ៍
0

ឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​គោរព​ជូនពរ សម្តេច​តេជោ ហ៊ុន សែន ដែល​ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ នាយករដ្ឋមន្ដ្រី​

ឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​គោរព​ជូនពរ សម្តេច​តេជោ ហ៊ុន សែន ដែល​ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ នាយករដ្ឋមន្ដ្រី​

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អបអរសាទរ​ដោយស្មោះ​ជូន​ចំពោះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ តែងតាំង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ នាយករដ្ឋមន្ដ្រី​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្ដែង​នូវ​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​តេជោ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បទពិសោធន៍​ប្រកបដោយ គំរូ​វីរភាព​ដ៏​អស្ចារ្យ ក្នុង​ការដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នា​ពេលកន្លងមក រហូតដល់​ពេល​បច្ចុប្បន្ន ដោយ​បាន​បង្កើត​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាតិ​គួរឱ្យ​កោតស្ញប់ស្ញែង តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នាំ​ឱ្យ​កិត្យានុភាព​ជាតិ កាន់តែ​ត្រូវបាន​លើកតម្កើង​ល្បី​សុះសាយ លើ​ឆាក​អន្តរជាតិ និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា​សូម​លើក​ហត្ថ​បួងសួង វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ សូម​ជួយ​អភិបាល​គ្រងរ​ក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី​ជា​ទីស្រឡាញ់ សូម បាន​ប្រកប​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com