ទាន់ហេតុការណ៍
0

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ជូន​ចំពោះ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ដែល​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ជា ប្រធានរដ្ឋសភា នីតិកាល​ទី​៧

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូម​អបអរសាទរ និង​ជូនពរ​ជូន​ចំពោះ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ដែល​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ជា ប្រធានរដ្ឋសភា នីតិកាល​ទី​៧

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​ការអបអរសាទរ​ដោយ​ស្មោះស្ម័គ្រ​ជូន​ចំពោះ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ដែល​ត្រូវបាន សម័យប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា នីតិកាល​ទី​៧ បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន​ឱ្យធ្វើជា ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​សេចក្តី​គោរព កោតសរសើរ យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ដែល​ជានិច្ចកាល​តែងតែ​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ជាពិសេស ចូលរួម​ដឹកនាំ​ស្ថាប័ន​រដ្ឋសភា សម្រាប់​នីតិកាល​ទី​៦ និង​នីតិកាល​បន្តបន្ទាប់​កន្ល​ង​មក ឱ្យ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ប្រកប​ដោយ​កិត្យានុភាព​ទាំង​នៅលើ​ឆាក​នយោបាយ​ជាតិ និង​អន្តរជាតិ ព្រមទាំង​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការពង្រឹង​លទ្ធិ​ប្រជា​ធិបតិយ្យ​សេរី​ពហុបក្ស ការអភិវឌ្ឍ សុខសន្តិភាព និង​ភាពសម្បូរ​រុងរឿង​របស់​ប្រទេសជាតិ​។​

​ជាថ្មី​ម្ដងទៀត នា​ឱកាស​ដ៏​នក្ខត្តឫក្ស​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម កិ​មិរា​ទេវី សូម​ជួយ​ប្រោះព្រំ​ព្រះ​សព្ទសាធុការ​ពរជ័យ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ជូន លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី និង​ព្រមទាំង​បុត្រា​-​បុត្រី និង​ចៅៗ​ជា​ទីស្រឡាញ់ និង​សូម​បាន​សម​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com