ទាន់ហេតុការណ៍
0

ជំរុញ​ការងារ​កាន់តែ​ប្រសើរ​ដល់​ក្រុម​សហគមន៍​ងាយ​រងគ្រោះ​

ជំរុញ​ការងារ​កាន់តែ​ប្រសើរ​ដល់​ក្រុម​សហគមន៍​ងាយ​រងគ្រោះ​

HACC បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ ​រយៈពេល 2 ថ្ងៃ​នៅ​សណ្ឋាគារ​ខេត្តកំពត​ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​ការទំនាក់ទំនង​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឲ្យ ICT ដល់​ក្រុម​បណ្ដាញ​សហគម​កមន៍​ងាយ​រងគ្រោះ​ដើម្បី​ឲ្យ​ពួក​គេ​ប្រមូល​និង​ប្រើប្រាស់​ទិន្នន័យ​ពី​ការអនុវត្ត​តាមដាន​ដឹកនាំ​ដោយ​ក្រុម​សហគមន៍​ឱ្យបាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​។​

ក្រុម​បណ្តាញ​សហគមន៍​ងាយ​រងគ្រោះ​រួមមាន​ក្រុម​បុរស​ស្រលាញ់​បុរស​អ្នក​ក្លែង​យែនឌើរ​ស្ត្រី​បំរើសេវា​កម្សាន្ត​សប្បាយ អ្នក​រង​ផលប៉ះពាល់​ដោយសារ​សារធាតុ​ញៀន​និង​អ្នក​ផ្ទុក​មេរោគ​អេដ្ឌ​ជាដើម​។​

​លោក​ស៏ល​:​បាន​កត់សម្គាល់​ពី​ការរីកចម្រើន​របស់​សិក្ខាកាម ដោយសារ​ពីមុន​ពួកគេ​មិន​ទាន់​យល់​ច្បាស់​មិន​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ត្រឹមត្រូវ​តែ​ក្រោយ​បព្ចាប់​វគ្គ ពួកគេ​យល់​ច្រើន​ជាង​មុន​ហើយ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ​បាន​។​

ទោះ​យ៉ាងណា​មាន​មេរៀន​ជាច្រើន​ទៀត​ដែល​ក្រុម​សហគមន៍​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​ព្រោះ​បច្ចេកវិទ្យា​ទាំងនេះ​តែងតែ​ផ្លាស់​ប្ដូរ​ទៅ​មុខ​ជា​និច្ច​។​

អ្នកនាង​ប៉ាត​ម៉ា​រី​យ៉ា​សិក្ខាកម្ម​ចូលរួ​មបាន​និយាយថា​កម្មវិធី​បណ្តុះបណ្តាល​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​សហគមន៍​ក្នុង​ការបំពេញ​ការងារ​ក្នុង​សហគមន៍​។​នាង​បន្ត​ថា​នាង​រីករាយ​ដែល​ទទួលបាន​វគ្គ​បណ្ដុះ​បណ្ដាល​ផ្នែក​បច្ចេកវិទ្យា​មួយ​នេះ​ដោយ​នាង​អាចបង្កើត​កិច្ចប្រជុំ​តាម​អន​ឡា​ញ​ក៏ដូចជា​ការចែករំលែក​ស្ដី​ពី​ព័ត៌មាន​ផ្សេងៗ​ដល់​ក្រុម​គោលដៅ​ដែល​ពាក់ព័ន្ធ​។​

ដោយឡែក​ អ្នកនាង​ឈុន​មុនី​វិជ្ជ​រ៉ា​ជា​សិក្ខាកាម​មួយរូប​ក្នុង​វគ្គ​នេះ​បាន​រៀបរាប់​ថា​នេះ​ជា​ចំណេះដឹង​ថ្មី​មួយទៀត​។ ​ពិតជា​មាន​សារៈសំខាន់​ណាស់​ដល់​នាង​ខ្ញុំ​ដែល​ជា​គ្រូបង្រៀន​ម្នាក់​នៅ​វិទ្យាល័យ​វា​រិញ​ខេត្ត​កំពង់សោម​។​ត្បិត​ការងារ​របស់​ខ្ញុំ​ត្រូវ​ទំនាក់ទំនង​ជាមួយ​ក្រុម​ការងារ​នៅ​ក្រុងភ្នំពេញ ដូចនេះ​ចំណេះដឹង​មួយ​នេះ​អាច​ជួយ​សម្រាល​ការងារ​បាន​ជាច្រើន​ក្នុង​ការប្រាស្រ័យ​នៃ​ការទំនាក់ទំនង​គ្នា​ ។ ​លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com