ភ្នំពេញ៖ ថ្ងៃទី 11 មករា 2021សែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាត្រូវបានទទួលស្គាល់ជាថ្មីម្តងទៀតដោយស្ថាប័នផ្សព្វផ្សាយខ្នាតអន្តរជាតិថាជាក្រុមហ៊ុនមួយឋិតក្នុងចំណោមក្រុមហ៊ុនដ៏មានតម្លៃបំផុតទាំង 50 ប្រចាំឆ្នាំ 2020។ពានរង្វាន់នេះត្រូវបានផ្តល់ជូនដោយទស្សនាវដ្តីSilicon Review ដែលត្រូវបានទទួលស្គាល់ជាស្ថាប័នបោះពុម្ពផ្សាយនិងផ្សព្វផ្សាយតាមអនឡាញខ្នាតពិភពលោក ដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកជំនាញផ្នែកធុរកិច្ច និងបច្ចេកវិទ្យា។សហគមន៍អ្នកគាំទ្រទូទាំងសកលលោករបស់ទស្សនាវដ្តី Silicon Review រួមមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនខ្នាតអន្តរជាតិដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យបច្ចេកវិទ្យារួមមានSoftware, IT Services, Cloud, Big Data, Security និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនទៀតផងដែរ ។
តាមរយៈអត្ថបទដែលបានចេញផ្សាយ បានកត់សម្គាល់ឱ្យដឹងថា“សែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តគ្រប់គ្រងដោយជនជាតិខ្មែរ ដែលមានបទពិសោធន៍ត្រួសត្រាយផ្នែកមួយនេះដល់ទៅជាង ២០ឆ្នាំហើយបច្ចុប្បន្ននេះ សែលកាតគឺជាប្រតិបត្តិករធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា” ។សែលកាតគឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏លឿននិងគួរឱ្យទុកចិត្តជាងគេបំផុតនៅកម្ពុជា ដែលធ្លាប់ទទួលបាននូវពានរង្វាន់និងការទទួលស្គាល់ជាអន្តរជាតិជាច្រើន ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញល្បឿនបណ្តាញនិងបទពិសោធន៍លេងហ្គេមតាមអនឡាញជាដើម ។
គួរឱ្យចាប់អារម្មណ៍បំផុតផងនោះ ពានរង្វាន់ខ្នាតអន្តរជាតិរបស់សែលកាត ដែលទទួលបាននៅក្នុងឆ្នាំ ២០២០ រួមមានទាំងពានរង្វាន់”ក្រុមហ៊ុនផ្តល់សេវាបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុត”ដែលផ្តល់ជូនដោយទស្សនាវដ្តី The Global Economics។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏ធ្លាប់ទទួលបាននូវពានរង្វាន់“ក្រុមហ៊ុនផ្តល់បណ្តាញទូរស័ព្ទល្អជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ2020” ពីទស្សនាវដ្តីInternational Business ក៏ដូចជាត្រូវបានចាត់ចូលជា”ក្រុមហ៊ុនដ៏ទាក់ទាញដែលមានតម្លៃបំផុតទាំង 30” ដោយCIO Bulletin ផងដែរ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនិងក្រុមហ៊ុនសែលកាតក៏មានកិត្តិយសបំផុតផងដែរ ដែលត្រូវបានទទួលស្គាល់ជាជ័យលាភីពានរង្វាន់និយោជិកល្អជាងគេបំផុតនៅអាស៊ីប្រចាំឆ្នាំ២០២០ របស់សមាជអន្តរជាតិWorld HRD Congress។
លោក អៀន វ៉ាតសុន(Ian Watson)នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានថ្លែងឱ្យដឹងអំពីការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពក្នុងពេលថ្មីៗនេះថា៖ “ការទទួលស្គាល់ជាអន្តរជាតិដោយស្ថាប័នបោះពុម្ពផ្សាយផ្នែកធុរកិច្ច និងបច្ចេកវិទ្យាឈានមុខគេនេះគឺជាការឆ្លុះបញ្ចាំងនូវនវានុវត្តន៍ និងជំហរដ៏រឹងមាំរបស់សែលកាតដែលជាក្រុមហ៊ុនផ្តល់បណ្តាញទូរគមនាគមន៍ដ៏ល្អជាងគេបំផុតនៅកម្ពុជា។ យើងតែងខិតខំយ៉ាងអស់ពីសមត្ថភាព ដើម្បីធ្វើដំណើរឈានមុខគេលើផ្នែកនវានុវត្តន៍ឌីជីថល ជាមួយគោលបំណងផ្តល់នូវបណ្តាញទូរស័ព្ទចល័តដែលគួរឱ្យទុកចិត្តនិងលឿនជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នេះគឺជាការទទួលស្គាល់ដ៏ជាទីមោទនបំផុតសម្រាប់ក្រុមហ៊ុនសែលកាតនិងរ៉ូយ៉ាល់គ្រុប ស្របពេលដែលពួកយើងកំពុងដើរឈានមុខគេផ្នែកឌីជីថលសម្រាប់កម្ពុជានិងរក្សាបាននូវភាពនាំមុខផ្នែកបណ្តាញដែលផ្តោតទៅលើល្បឿនគុណភាពនិងប្រតិបត្តិការប្រកបដោយភាពល្អឥតខ្ចោះ”៕