ទាន់ហេតុការណ៍
0

​ផ្លូវ​ចំនួន​០២​ខ្សែ ដែលជា​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​កំពុង​ស្ថាប​នា​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​

​ផ្លូវ​ចំនួន​០២​ខ្សែ ដែលជា​ជំនួយ​ឥត​សំណង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​កំពុង​ស្ថាប​នា​ក្នុង​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​

ឯកឧត្តម បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ ឯកឧត្តម រដ្ឋលេខាធិការ​ប្រចាំការ ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្តម ឈួ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ព្រម​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រោល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST ចំនួន ០២​ខ្សែ ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គម្រោង​កែលម្អ ផ្លូវ​ជនបទ​ជំហាន​ទី ២ ក្រោម​ហិរញ្ញប្បទាន ឥត​សំណង​ពី​រដ្ឋាភិបាល ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែ​មករា ឆ្នាំ​២០២១ ថ្មីៗ​នេះ ។
-​​ខ្សែ​ទី​១ ចាប់ពី​ផ្លូវជាតិ​លេខ ៥៣ (​ភូមិ​ប្រច័ក្ស​) ទៅ​ភូមិ​ព្រៃ​មូល ភូមិ​តា​លោ​ប្រវែង ៤.១៥​គ​.​ម ស្ថិតក្នុង​ស្រុក​រលាប្អៀរ​
-​​ខ្សែ​ទី​២ ពី​ផ្លូវ​លេខ ១៥០A ភូមិ​សាលា​លេខ​៥ ទៅ​ផ្លូវ​លេខ ១៥០B ភូមិ​តា​ចេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ប្រវែង​សរុប ១១.០៣៧​គ​.​ម ។ ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ លទ្ធផល​សម្រេច​បាន​ប្រមាណ ៤៨% ហើយ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com