ទាន់ហេតុការណ៍
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ដក​បទពិសោធន៍​ការងារ​ក្នុង​នីតិកាល​នៃ​រដ្ឋសភា​ចាស់ និង​ដាក់​ចេញ​យុទ្ធសាស្ត្រ អនុវត្ត​សម្រាប់​នីតិកាល​ថ្មី​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ដក​បទពិសោធន៍​ការងារ​ក្នុង​នីតិកាល​នៃ​រដ្ឋសភា​ចាស់ និង​ដាក់​ចេញ​យុទ្ធសាស្ត្រ អនុវត្ត​សម្រាប់​នីតិកាល​ថ្មី​!

​នា​រសៀល​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​អាណត្តិ​រដ្ឋសភា​នីតិកាល​ទី​៦ និង​ដាក់​ចេញ​ទិសដៅ​ការងារ សម្រាប់​អនុវត្ត​ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​-​មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច ព្រមទាំង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ និង​បាន​ផ្តាំផ្ញើ​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់​ថា ក្នុង​រយៈកាល​កន្លងមក​បងប្អូន​បាន​បំពេញ តួនាទី​ភារកិច្ច បង្កា បង្ក្រាប សង្គ្រោះ គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស ប្រកាន់​ភ្ជាប់​នូវ​វិន័យ​សណ្តាប់ធ្នាប់ ចូលរួម​ក្នុង​កិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ សុវត្ថិភាព​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ភ្ញៀវ​ទេសចរណ៍​បរទេស និង​ជា​ពិសេស​បាន​រួមចំណែក​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​យ៉ាង​ល្អប្រសើរ​រួចមកហើយ តែ​ដោយ​បច្ចុប្បន្ន ប្រទេសជាតិ​យើង​បាន​ឈាន​ចូល​នីតិកាល​ថ្មី​នៃ​រដ្ឋសភា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​វ័យក្មេង​ប្រកបដោយ​សក្តានុពល​ខ្ពស់ បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ថ្មី ដំណាក់កាល​ទី​១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និង ចីរភាព កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ដូច្នេះ​សូម​បងប្អូន​យើង បន្ត​អនុវត្ត តួនាទី​ភារកិច្ច​ដែល​ធ្លាប់​ធ្វើ​បាន​ល្អ​កន្លងមក និង​ប្រឹងប្រែង​អភិវឌ្ឍន៍​ពង្រឹងសមត្ថភាព​ខ្លួន​ឲ្យ​កាន់តែ​ខ្ពស់ ដើម្បី ចូលរួម​បម្រើ​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ផងដែរ​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com