ក្នុងវេទិការមួយរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ការពង្រឹងសមត្ថភាពរបស់ស្ត្រីក្នុងវិស័យសារព័ត៌មានបានផ្ដល់នូវចំណេះដឹងបន្ថែមទៀត ទៅលើប្រព័ន្ធផ្សព្វផ្សាយដែលមានសារៈសំខាន់ដើម្បីបង្កើននូវចំណេះដឹងដ៏សំខាន់ ក្នុងការយកព័ត៌មាននានា ដែលស្ត្រីប្រឈមនៅការ រើសអើងនិងការរំលោភ បំពានពី សំណាក់ជន ខិលខូចមួយចំនួន។
ការជួបជុំស្ត្រី នាពេលនេះ គឺដើម្បីផ្ដោតទៅលើស្ត្រី ភាពជាអ្នកដឹកនាំ សំដៅទៅលើមនុស្សដែលអាច គ្រប់គ្រងការណែនាំ ការបំផុស គំនិត ហើយក៏ជាមនុស្សដែលចេះ លើកទឹកចិត្តគ្នាទៅវិញទៅមក។ជាពិសេស អ្នកដឹកនាំត្រូវតែមានចក្ខុវិស័យ និង វិទ្យាសាស្ត្រ គ្រប់គ្រាន់ទៀតផង។
វេទិកាដែរបង្ហាញនៃការជំនួប រវាងស្ត្រីជា អ្នកសារព័ត៌មានដែលមកពីស្ថាប័នចម្រុះ។ ក្នុងបទបង្ហាញមួយ អ្នកស្រីនាយិកាប្រតិបត្តិ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អ្នកស្រី បណ្ឌិត អ៊ុង ច័ន្ទថុល បាន បង្ហាញទៀតថា ក្នុងការជួបជុំស្ត្រីយើង ក្នុង១ឆ្នាំឬ 2 ឆ្នាំម្តង យើងមានទំនុកចិត្តដែលធ្វើឲ្យវិស័យសារព័ត៌មាន ដែលក្នុងនោះយើងអាចនិយាយពីយែនឌើរ ក្នុងភាពជាអ្នកដឹកនាំក្នុងបទពិសោធន៍ ដែលអ្នកស្រី បញ្ជាក់ទៀតថា ដូចជា ខ្លួន អ្នកស្រីផ្ទាល់បានក្លាយជាមេដឹកនាំតូច១និងធ្វើអ្វ៏ខ្លះ? និងមានលក្ខណ:សម្បត្តិដូចម្ដេចខ្លះ? អ្នកស្រីបន្តថា អ្នកស្រីនិងរើសយកទ្រឹស្ដី ខ្លះមកនិយាយថានៅលើពិភពលោកនេះតើមានប្រភេទជាអ្នកដឹកនាំប៉ុន្មាន?ហើយអ្នកដឹកនាំនីមួយៗមានលក្ខណៈសម្បត្តិដូចម្ដេចខ្លះ?។
អ្នកស្រី បណ្ឌិត នាយិកា អ៊ុងច័ន្ទថុល បន្តថា ដូច្នេះយើងគួរជ្រើសយកប្រភេទអ្នកដឹកនាំប្រភេទណា ឬ អ្នកដឹកនាំ គំរូណាមួយដើម្បីយកមកអនុវត្តការងាររបស់យើង។ លីតា