ទាន់ហេតុការណ៍
0

​ជណ្ដើរ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ចុះ​មើល​ត្រី​នៅ​វត្ត​(​ជេតពន​)​កំពុង​ដង្ហើយ​រក​ជំនួយកសាង

​ជណ្ដើរ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​ចុះ​មើល​ត្រី​នៅ​វត្ត​(​ជេតពន​)​កំពុង​ដង្ហើយ​រក​ជំនួយកសាង

ដោយសារ​ការបាក់​ជណ្តើ​រ​មាន​រយៈពេល​ជាង 2 ឆ្នាំ​មកហើយ​ពុំទាន់​មាន​ជំនួយ​ជួយ​កសាង​ជណ្ដើរុ​នេះ​ឡើង​វិញ​ទេ​។​ដូច្នេះ​ការ​មក​មើល​ត្រី​ដែល​មាន​នៅ​ក្នុង​ស្រះ​ទឹក​នោះ​គឺ​ជួប​ការលំបាក​បន្តិច​ហើយ​។​ឥឡូវនេះ​ហាក់បីដូច​ជា​ថយចុះ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មក​មើល​ត្រី​នៅ​វត្ត​នេះ ពុំ​ឃើញ​មក​ដូច​មុនៗ​ទៀត​ទេ​។​ឯ​ការលក់​នំ​របស់​ដូនជី​បន្តិចបន្តួច​ក៏​ត្រូវ​បាត់បង់​ចំណូល​ដែរ​។​

​ការអំពាវនាវ​ពីរ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​ធ្លាប់​មក​កាន់ វត្ត​(​ជេតពន​) ពោរពេញ​ដោយ​ម្លប់​ឈើ ត្រ​ឈឹង ត្រឈៃ​និង​សម្បូ​ទៅដោយ​ត្រី​ធំៗ​មាន ដែល​ពលរដ្ឋ តែងតែ​មក​មើល ហើយ​ទិញ​នំ ចំណី បោះ​ឱ្យ​ត្រី​ស៊ី​ជាប្រចាំ ។​ពេល​នេះ​ប្រជាជន​ក៏​ពុំ​សូវ​ឃើញ​មាន វត្ត​មាន​ដូច​មុន​ទៀត​។ ​ដោយសារ​តែ​ជណ្ដើរ​ពិបាក​ចុះ​យក នំ ចំណី ឲ្យ​ត្រីស៊ី​។​

​ប្អូនប្រុស​ឆេងហ័​រ​ក្នុងវ័យ 12 ឆ្នាំ​រស់​ភូមិ​ស្ដៅ ឃុំ​ស្តៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម ដែល​ធ្លាប់​លក់​នំ​ជាប្រចាំ បាន​និយាយថា​ខ្ញុំ លក់ នំ​ឲ្យ​យាយ​ខ្ញុំ​ដែល​សំណាក់​ធម៌​នៅ​វត្ត​នេះ​ក្រោយពី​ទំនេរ ពី​ការសិក្សា​។​ដើម្បី​ជួយ​រក​លុយ​ជូន​គាត់​ទិញ​ម្ហូប​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​។​ប្អូន​បព្ជាក់​ថា​នំក្នុង​មួយ​កញ្ចប់​ធំ​។​មាន​១២​កព្ចាប់​តូចៗ​។ ១​កព្ចាប់​តូច តម្លៃ 2,500 ឥឡូវនេះ លក​មិនសូវ​ដាច់​ទេ​ព្រោះ​មនុស្ស​មិនសូវ​មក​មើល​ត្រី ដោយសារ​តែ​ជណ្តើរ​ចុះ យក​នំចំណី ឱ្យ​ត្រី​ស៊ី ត្រូវ​បាក់បែក ខ្ទេចខ្ទី​អស់​ហើយ​។​ដូច្នេះ​ខ្ញុំ​ចង់​អំពាវនាវ​ដល់​សប្បុរស​ជន​នានា​ជួយ​ធ្វើ​ឲ្យ​ផង​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មកពី​ទី​ឆ្ងាយឬ​ជិត​បាន​មក​មើល​ត្រី​ទៀត​។​ខ្ញុំ​ក៏​បាន​លក់​នំ​ទៀត​ដែរ​។​ដើម្បី​យក​លុយ​ខ្លះ​ជួយ​លោកយាយ ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​។​

​អ្នកនាង​រិត​រ័ត្ន កំពុង​លក់​នំចំណី បានបញ្ជាក់​ថា ជណ្ដើរ​ដែល​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ តែងតែ​ចុះ​មក​មើល​ត្រី​នៅ​ស្រះ​នេះ​ឥឡូវ​មាន​ភាពស្ងាត់ជ្រងុំ មិន​អ៊ូរ​អរ​ដូច​មុន​ទៀត​ទេ ខ្ញុំ​ធ្លាប់​លក់​នំ​១​ថ្ងៃ​បាន 4 .5 ម៉ឺន​ដែរ តែ​ពេល​នេះ​ត្រូវ​ថយ​ចុះ​។ ខ្ញុំ​វិញ​ក៏​ចង់​បាន​ជណ្ដើរ​សម្រាប់ ឲ្យ​ពុទ្ធបរិស័ទ​ចុះ​ទៅ​មើល​ត្រី​ដូច​មុនៗ​ដែរ​។​ដើម្បី​ខ្ញុំ​បាន​លក់​នំ​ដាច់​ជួយ​រក​ចំណូល ធ្វើ​ចង្ងាន់​ប្រគេន​ដល់​ព្រះសង្ឃ​។​

​ព្រះចៅអធិការ​វត្ត​(​ជេតពន​)​ហៅ​វត្ត​ត្រី ឌី​ឌី​ន​បញ្ជាក់​ថា​អាត្មា​ក៏​ចង់ឱ្យ​ពុទ្ធបរិស័ទ​ដែល​មាន​សទ្ធា​ជ្រះថ្លា ជួយ​កសាង​ជណ្ដើរ​ចុះ​មើល​ត្រី​នេះ​ដែរ​។ តែ​អាត្មា​ធ្លាប់​បាន​ប្រកូក​ប្រកាស​ដែរ​។ តែ​អាស្រ័យទៅលើ​ពុទ្ធបរិស័ទ​ដែល​មាន​សទ្ធា​ជ្រះថ្លា​ក្នុងការ​ធ្វើ​បុណ្យ​ជួយ​ដល់​វត្ត​អា​រ៉ា​ម​យើង​នេះ​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com