ទាន់ហេតុការណ៍
0

ការ​ដាក់​សម្ពោធ វិទ្យុ​អន​ឡា​ញ ផត​ខាស គេហទំព័រ និង ការលាលែង​របស់​នាយិកា​បណ្ឌិត​ព័ត៌មាន​ស្ត្រី​កម្ពុជា​

ការ​ដាក់​សម្ពោធ វិទ្យុ​អន​ឡា​ញ ផត​ខាស គេហទំព័រ និង ការលាលែង​របស់​នាយិកា​បណ្ឌិត​ព័ត៌មាន​ស្ត្រី​កម្ពុជា​

ក្នុង​វេទិកា​មួយ​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​បាន​រៀបចំ​ពិធី​សម្ពោធ​វិទ្យុ​អន​ឡាញ ថ ផត​ខាស និង​។ គេហទំព័រ កាលពី​ថ្ងៃ​ទី 11​កញ្ញា ឆ្នាំ 2023 នៅ​សណ្ឋាគារ​សាន់វ៉េ ដែល​មាន​ការចូលរួម ពី ឯកឧត្តម ហួត​ឃាង​វេង រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង មេធាវី​សុក​សំអឿន​។​

​អ្នកស្រី​បណ្ឌិត អ៊ុង​ច័ន្ទ​ថុល នាយិកា​ប្រតិបត្តិ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​លើកឡើងថា​យើង​មាន​មោទនភាព​រីករាយ​ណាស់​។​មុន​នឹង​ខ្ញុំ​ចាកចេញ​។ ខ្ញុំ​គិតថា​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​មាន​ភាពរឹងមាំ ធម្មតា​ទ​ជីវិត​មនុស្ស​ក៏ដូចជា​ជីវិត​អង្គការ​។​មាន​ពេល​ខ្លះ​ឡើង ពេលខ្លះ​ធ្លាក់ចុះ​ដែរ គឺ យើង​ត្រូវ​ចេះ​រួបរួម​គ្នា ដើម្បី​កែលំអរ ហើ​ស្ថានភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​ហើយ​ក៏​គ្មាន​ជីវិត​ណាមួយ​ដែល​ល្អ​រហូត​ដែរ​។​មានពេលខ្លះ​ធ្លាក់ ពេលខ្លះ ញញឹម​ពេលខ្លះ​សើច សប្បាយ បើ​អញ្ចឹង​គេ​មិន​ហៅ​ថា​ជីវិត​ទេ​។​

​អ្នកស្រី​បណ្ឌិត​នាយ​កា រំលឹក​ឡើងវិញ អំឡុង ពេល​ដែល​អ្នកស្រី​បាន​ចូលរួម​ចំណែក​បរិច្ចាក ជួយ​ដល់​សង្គម​ក្នុង​ការបង្កើត​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​។​រាប់សែន លាន​នាក់​។​និង បាន​ផ្ដល់​អាហារ​រូបករណ៍​ដល់​ក្មេង​ស្រី​បាន​រាប់ពាន់នាក់ ឲ្យ​សិក្សា​និង​មាន​ជំនាញ​បាន​ធ្វើ​ការងារ​ក្នុង​សង្គម​ទៀតផង​។​អ្នកស្រី​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ខ្លះ​បាន​ក្លាយជា​ដុក​ទ័រ មេធាវី អ្នក រកស៊ី​បាន ជោគជ័យ ដោយ​ពីមុន​ធ្លាប់ជា ក្មេង​កំព្រា​ក្រីក្រ អត់​មាន​ទីពឹង​។ ផ្ទះសម្បែង​ក៏​អត់ តែ​ពេល​នេះ​គេ​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើ និង រំភើប​។ ដែល​ជា​ការ បរិច្ចាឋគ ការទូត​មួយ​របស់​ខ្ញុំ​ក្នុង​ការជួយ​ដល់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​។​

​លោកស្រី​Fiederike BurKert program Manager Gizsd បន្ថែម​ថា​ការកែប្រែ​ប្រវត្តិសាស្ត្រ​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ឃើញថា មាន​ការវិវត្ត​ទៅមួយ​ជំហាន​ទៀត​ហើយ​។ ក្នុង​ការបង្កើត វិទ្យុ​អន​ឡា​ញ ផត​ខាស​និង​។ គេហទំព័រ​។​ដោយ​មាន​ការព្យាយាម​ជួយ​កែលម្អ​ធ្វើឲ្យ​មាន​ការចូលរួម​ក្នុង​ការ​គ្រប់គ្រង​។​

​ដូច្នេះ​ការបង្កើត វិទ្យុ​អន​ឡា​ញ ផត​ខាស នឹង គេហទំព័រ​គឺមាន​សារៈសំខាន់​ណាស់ ក្នុង​ការបង្កើត​សមត្ថភាព​របស់​ស្ត្រី​ដើម្បី​ឲ្យ​ស្ត្រី​បញ្ចេញ​សំឡេង​បាន​។​

មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​គឺជា​ស្ថាប័ន​មួយ​ដ៏​រឹង​មាំ​ដែល​អាច​ផ្ដល់​នូវ​ព័ត៌មាន​ឲ្យ​ប្រជាជន​បាន​យ៉ាង​ទូលំទូលាយ​ពី​ព្រឹត្តិការណ៍​ក្នុង​សង្គម​ផងដែរ​។ លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com