ទាន់ហេតុការណ៍
0

បុរស​ម្នាក់ ប្រើ​ល្បិច​ឆបោក​ជនរងគ្រោះ​យកប្រាក់ ដោយ​ប្រាប់​ថា​រត់​ការដោះលែង​អ្នកទោស ចុង​ក្រោយ​ជាប់ទោស​ខ្លួនឯង​!

បុរស​ម្នាក់ ប្រើ​ល្បិច​ឆបោក​ជនរងគ្រោះ​យកប្រាក់ ដោយ​ប្រាប់​ថា​រត់​ការដោះលែង​អ្នកទោស ចុង​ក្រោយ​ជាប់ទោស​ខ្លួនឯង​!

កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ មាន​ករណី​បុរស​ម្នាក់​បាន​ប្រើ​ល្បិច​ឆបោក​យក​ប្រាក់​ពី ជនរងគ្រោះ ត្រូវជា​សាច់ញាតិ​របស់​ជនសង្ស័យ ដែល​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។

​តាម​ការរៀបរាប់​របស់​ជនរងគ្រោះ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ ខ្លួន និង​កូនស្រី បាន​ជួប​នឹង​ជនសង្ស័យ នៅមុខ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​រូបគេ​បាន​ដើរមក​ប្រាប់ថា​គេ​ជា​អ្នក​រត់​ការដោះលែង​អ្នកទោស​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន បន្ទាប់មក​ខ្លួន​ក៏​ពឹងពាក់​ជនសង្ស័យ​នោះ​ឲ្យជួយ​ដោះស្រាយ​រឿង កូនប្រុស​ខ្លួន​ម្នាក់ ដែល​ត្រូវ​សមត្ថកិច្ច ការិយាល័យ​ប្រឆាំង​គ្រឿ​ញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៣ ដោយ​ជនសង្ស័យ​បាន​សួរ​ខ្លួន​ថា មានលទ្ធភាព​ប៉ុន្មាន​សម្រាប់​ធ្វើ​ការដោះស្រាយ​ជាមួយ​សមត្ថកិច្ច​។

​បន្ទាប់មក​ខ្លួន​បាន​ប្រគល់​លុយ​ឲ្យទៅ​ជនសង្ស័យ​ចំនួន ៦​សែន​រៀល សិន និង​ក្រោយមក​ក៏​ធ្វើ​ការផ្ញើ​លុយ​ចំនួន ១​លាន ៤​សែន រៀល និង​ផ្ញើ​ជា​បន្តបន្ទាប់​ទៀត តាមរយៈ​លេខ​របស់​ជនសង្ស័យ ដោយ​ជនសង្ស័យ​សន្យាថា​នឹង​ជួយ​ដោះស្រាយ​ជាមួយ​តុលាការ ដើម្បី​ជួយ​ឲ្យ​កូន​ខ្លួន​រួច​ទោស​ចេញ​មក​វិញ​។

​បន្ទាប់ពី​ទទួលបាន​លុយ​រួច​ហើយ ជនសង្ស័យ​បាន​បិទ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន ពេល​នោះ​ទើប​ខ្លួន​ដឹង​ថា​បាន​ចាញ់បោក​ជនសង្ស័យ​។ រហូតមកដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ខ្លួន​រួមជាមួយ​សាច់ញាតិ ក៏​បាន​ប្តឹង​ទៅ​កាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរ​សព្ទ​បន្ទាន់ ១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​បានធ្វើការ​ណាត់ជួប​ជាមួយ​ជនសង្ស័យ​តាមរយៈ​បណ្តាញ​សង្គម តេ​ឡេ​ក្រាម ដោយ​ឲ្យមក​ជួប​គ្នា​នៅ​ណុ​ច​ស្ថានីយ៍​ប្រេងឥន្ធនៈ ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយ​ជនសង្ស័យ​ក៏​បាន​មក​តាម​ការ​ណាត់​ជួប ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​បុរស​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ិន វុទ្ធី អាយុ​៥៣​ឆ្នាំ យកមក​អនុវត្ត​តាម​នីតិវិធី​តែម្តង​។​

​ជនសង្ស័យ អ៊ិន វុទ្ធី បាន​ឆ្លើយ​សារភាព​ឲ្យដឹងថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដូច​ការរៀបរាប់​របស់​ជនរងគ្រោះ ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com