ទាន់ហេតុការណ៍
0

ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​បាន​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​

ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​បាន​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​

ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ជា​តន្ត្រី​រក្សា​អត្តសញ្ញាណ​ជាតិ និង​បាន​ថែរក្សា​ការពារ​ប្រពៃណី ចង្វាក់​បទ​ភ្លេងបុរាណ​ខ្មែរ​មក​ជា​យូរ​មក​ហើយៗ​បាន​បន្ត​ស្នាដៃ​ដោយ​បាន​បង្កើត​ជា​សិប្បកម្ម​ផលិត​ឧបករណ៍​ភ្លេងបុរាណ​នេះ​តាមរយៈ​ស្នាដៃ​ក្មេងជំនាន់ក្រោយ​ដើម្បី​រក្សា​ទុក​រាប់រយឆ្នាំ​បន្តទៀត​។​

​យ៉ាងណាមិញ​នៅក្នុង​ស្រុក​មាន​សិប្បកម្ម​ផលិត​ឧបករណ៍​ភ្លេងបុរាណ​នេះ​មាន ស្គរ តា​ខេ ពិណពាទ្យ រនា​ត ។​ល​។ មាន​តិចតួច​ណាស់​ដូចជា​នៅ​ខេត្តសៀមរាប និង​ខេត្ត​កំពង់ស្ពឺ​ដែល​មាន​សិប្បកម្ម​ខ្មែរ​ម៉ាច ម៉ុយ ស្ថិតនៅក្នុង​ឃុំ​ព្រះ​ស្រែ ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ។ បើ​តាម​បទ​សម្ភាស​ផ្ទាល់​ជាមួយ​លោក ម៉ាច ម៉ុយ បាន​មានប្រសាសន៍ថា​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មាន​ភ្លេងពិណពាទ្យ ឧបករណ៍​ភ្លេង​ការ គង​ជ័យ ស្គរ​ជ័យ ដោយ​ឧបករណ៍​ទាំងនេះ​ផលិត​ចេញ​ពី​ប្រភេទ​ឈើ​ខ្នុរ​ភាគច្រើន​ដោយ​ក្នុង​មួយ​វង់​អាច​ផលិត​ឧបករណ៍​ភ្លេង​នេះ​ដោយ​ប្រើ​រយៈពេល​១​ខែ​ឯណោះ​។​

​លោក ម៉ាច ម៉ុយ បន្តទៀតថា សិប្បកម្ម​ឧបករណ៍​ផលិត​ភ្លេងខ្មែរ​នេះ​កកើតឡើង​ជាង​៣០​ឆ្នាំ​មក​ហើយ​ដោយ​ប្រើប្រាស់​កូនជាង​១០​នាក់​ក្នុងនោះ​ឧបករណ៍​ភ្លេងបុរាណ​ផលិត​សម្រេចបាន​ក្នុង​មួយ​វង់​អាច​លក់បាន​១២០០​ដុល្លារ បើ​ឧបករណ៍​ភ្លេង​ដែល​កម្ម៉​ង់​មាន​ក្បូរក្បាច់​ច្រើន​អាច​លក់​បាន​តម្លៃ​១៥០០​ដុល្លារ​ក្នុង​មួយ​វង់​។​ចំពោះ​ទីផ្សារ​មាន​ការ​បញ្ជាកម្ម៉​ង់​ទិញ​ទៅ​សហរដ្ឋអាមេរិក​និង​ទៅ​វៀតណាម​ដោយ​លក់​ក្នុងស្រុក​មួយ​ឆ្នាំៗ​អាច​លក់​បាន​ចំនួន​២០​ទៅ​៣០​វង់​។​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​យើង​ដែល​ផលិត​ពី​ឈើ​ខ្នុរ​អាច​មាន​អាយុកាល​ចាប់ពី​២៥​ទៅ​៣០​ឆ្នាំ​៕ កញ្ញា វ៉ាត

Filed in: ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com