ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង តំណាងអង្គការ iDEបានបញ្ជាក់ថា ផែនការអនាម័យជនបទ ឆ្នាំ២០២៣ ដែលស្ថិតក្រោមកិច្ចសហប្រត្តិការរវាងមូលនិធិគ្រួសារស្តូន, USAID, iDEនិងក្រសួងអភិវឌ្ឍន៍ជនបទមានទឹកប្រាក់ចំនួន ១៦ លានដុល្លាសហរដ្ឋអាមេរិក នឹងត្រូវបានជួយប្រជាពលរដ្ឋ ១៦០០ ភូមិ ក្នុងខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ធំ សៀមរាប និងឧត្តរមានជ័យ លើវិស័យអនាម័យនៅនបទ។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណដល់អង្គការទាំងបីរួមមាន អង្គការiDE, USAID និងមូលនិធិគ្រួសារស្តូនដែលបានមកសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើកកម្ពស់វិស័យអនាម័យនៅកម្ពុជា និងបានជម្រាបជូនភ្ញៀវអំពីយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ តួមមាន ការកសាង និងស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត , ការអប់រំលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមតំបន់ជនបទ និង ការបង្កើតឱកាសកាងារ ឬមុខរបរផ្សេងៗតាមរយៈការបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈប្រជាពលរដ្ឋក្រីក្រតាមជនបទ ដើម្បីលើកស្ទួយផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ។
លោក John Stone ស្ថាបនិកនៃមូលនិធិគ្រួសារស្តូន បានថ្លែងអំណរគុណជូនចំពោះ លោកបណ្ឌិតរដ្ឋមន្ដ្រី ដែលបានអនុញ្ញាតឲ្យតំណាងអង្គការទាំងបីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ ។ លោកបន្តថា កម្មវិធីថ្មីមួយមានរយៈពេល ៤ ឆ្នាំ ទឹកប្រាក់ ១៦ លាន ដុល្លាអាមេរិកសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ មានអង្គការ iDE,USAIDនិងមូលនិធិគ្រួសារស្តូន បានចូលរួមថវិកាចំនួន ១០ លានដុល្លាអាមេរិកសម្រាប់លើកកម្ពស់អនាម័យ ដោយផ្តោតជាសំខាន់ជួយប្រជាពលរដ្ឋនៅជនបទឲ្យបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)ឲ្យបែរមកប្រើប្រាស់បង្គន់អនាម័យវិញ នៅភូមិចំនួន ១៦០០ ភូមិ ស្ថិតក្នុងខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ធំ សៀមរាប និងឧត្តរមានជ័យ ។ ក្នុងជំនួបនេះដែរ លោក John Stone បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលដែលក្រសួងអភិវឌ្ឍនជនបទ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាសម្រេចបានលើវិស័យ អនាម័យជនបទ ដោយលោកបន្តថា លោកធ្លាប់បានមកកម្ពុជាកាលពី ១០ ឆ្នាំមុន កាលនោះស្ថានភាពអនាម័យនៅកម្ពុជានៅមានកទំរិតទាបនៅឡើយគឺប្រមាណជាង ២០% ប៉ុណ្ណោះ ប៉ុន្តែជាមោទនភាពបច្ចុប្បន្នកម្ពុជាមានអត្រាគ្របដណ្ដប់អនាម័យរហូតជាង ៧០% ។
ជាការឆ្លើយតប លោកបណ្ឌិតរដ្ឋមន្ដ្រី បានបន្តថា វិស័យនេះទាមទារឲ្យមានការចូលរួមពីដៃគូរពាក់ព័ន្ទាំងអស់ដើម្បីសម្រេចឲ្យបាននូវទស្សនវិស័យអនាម័យជនបទនៅឆ្នាំ២០២៥ ។ ដោយឡែកខេត្តស្វាយរៀងកែប,កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ជាខេត្តគោលដៅនៃការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល នៅឆ្នាំ២០២៣ ។ កញ្ញា វ៉ាត