សិប្បកម្មស្នាដៃស្ត្រីខ្មែរបង្កើតយូរឆ្នាំមកហើយដោយការបង្កើតជាសមាគមដោយការប្រមូលផ្តុំចេញពីស្នាដៃស្ត្រីក្នុងស្រុកដែលមានឈ្មោះថា សមាគមសិប្បកម្មស្ត្រីខ្មែរ ស្ថិតនៅក្នុងស្រុក សំរោង ខេត្តតាកែវ ។
សមាគមសិប្បកម្មនេះបានបង្កើតឡើងក្នុងន័យជួយលើកស្ទួយស្នាដៃតម្បាញស្ត្រីខ្មែរ និងជួយរកថវិកាផ្គត់ផ្គង់ក្នុងសមាជិកជាស្ត្រីផងដែរ។បើតាមការផ្តល់បទសម្ភាសបងស្រី មាស សាវរីយ៍ ប្រធានសមាគមសិប្បកម្មស្ត្រីខ្មែរពីមុនមកមានសមាជិកក្នុងភូមិជាង២០០គ្រួសារតែមកដល់ពេលបច្ចុប្បន្នមានសមាជិកសល់តែជាង១០០គ្រួសារតែប៉ុណ្ណោះ។
បងស្រី សាវរីយ៍ បន្តថាសិប្បកម្មផលិតពីវត្ថុធាតុដើមស្លឹកត្នោតនេះមានកាបូបយូរស្មុកគ្រប់ប្រភេទ និងផ្លិតផងដែរ។ប្រភេទផលិតស្មុកមានបីប្រភេទគឺ ប្រភេទស្មុកក្បាច់ ប្រភេទស្មុកជ្រុងនិងប្រភេទស្មុកជ្រុងទ្រវែង។បងស្រីបន្ថែមថា ចំពោះតម្លៃកាបូបស្លឹកត្នោតលក់ចេញបានតម្លៃ១០ដុល្លារ ហើយចំពោះផលិតផលស្លឹកត្នោតលក់ដាច់រាល់ថ្ងៃអាចលក់ចេញបានមួយ៤ពាន់រៀល។ ចំពោះគុណភាពវិញបងស្រី សាវរីយ៍ ថា អាស្រ័យទៅលើអ្នកប្រើប្រាស់ដោយយើងថែទាំមិនឲ្យត្រូវទឹកមានគុណភាពបានយូរផងដែរ។ ដើមត្នោតជាវត្ថុធាតុដើមក្នុងស្រុកដែលបានជួយដល់កសិករយើងក្នុងវិស័យសិប្បកម្មតម្បាញនិងតម្រូវការខាងគ្រឿងសង្ហារឹមដោយបានផ្តល់ផលប្រយោជន៍ទាំងដើមទាំងទឹកត្នោត ធាងត្នោតនិងស្លឹកត្នោត៕ កញ្ញា វ៉ាត.