នៅវត្តបទុមវតីថ្ងៃនេះជាវេនទី 8 នៃបណ្ដាល័យអ្នកឧកញ៉ាមហាភក្តីបរិស្បភោគាធិបតីហ៊ុននាងដែលជាលោកឪពុកនិងជីតាបានបន្សល់ទុកកេ្តរិ៍ដំណែលនៃពិធីកាន់បិណ្ឌនេះមកដល់កូនចៅជំនាន់ក្រោយ។ពេលនេះកូនចៅនៅតែរក្សាធ្វើពិធីកាន់បិណ្ឌនេះជារៀងរហូតមកដល់សព្វថ្ងៃ។
ក្នុងពិធីកាន់បិណ្ឌពេលនេះ ឯកឧត្តមស៊ាងប៊ុនលាង ព្រមទាំងលោកជំទាវហ៊ុនប៊ុនធឿននិងក្រុមគ្រួសារព្រមទាំងសមាជិកនៃបណ្ដាល័យអ្នឧញ៉មហាភក្តីបរិស្បភោគាធិបតីហ៊ុននាងនិងសមាជិកទ្រទ្រង់បណ្ណាល័យបានមកចូលរួមក្នុងពិធីកាន់បិណ្ឌនេះដោយសទ្ធាជ្រះថ្លា។ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថាបិទទី 8 ដែលជាកេរិ៍្តមរតក របស់លោកឪពុកតែងតែផ្សារភ្ជាប់ពិធីបុណ្យពីឪពុកកាន់បិណ្ឌនៅវត្តបទុមវតី ដែលលោកឪពុកជាអតីតគណៈកម្មធិការ ក្នុងវត្តបទុមវតីនេះ ហើយកូនចៅនៅតែរក្សានិងបន្តវេនធ្វើជារៀងរហូត។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តទៀតថាក្នុងពិធីបិណ្ឌទី 8 ជាការតភ្ជាប់បន្សល់ពីឪពុកមកហើយថ្ងៃនេះកូនចៅនិងក្រុមការងារបណ្ណាល័យនៅតែគោរពហើយ បាននាំយកទនូវទ័យទានសព្វបែបយ៉ាង មកប្រគល់ជូនព្រះសង្ឃ ដែលពុទ្ធបរិស័ទបានចូលបុណ្យក្នុងថ្ងៃនេះនឹងថ្ងៃម្សិលមិញ បានចំនួន 5 លាន 22 ពាន់រៀល និង 150 ដុល្លារ។
ដូច្នេះក្នុងនាមឯកឧត្តមបណ្ឌិត សូមឧទ្ទិស កុសលផលបុណ្យនេះជូនទៅដល់លោកឪពុកនិងអ្នកម្ដាយព្រមទាំងញាតិកាលទាំង៧សន្តាន សូមមកទទួល ផល្លានុសង្ឃនេះនឹងសូមឲ្យកូនចៅជួបតែសំណាងល្អសម្រេចបាននូវការងារគ្រប់ភារកិច្ច ជាពិសេសសូមផល្លានុសង្ឃទាំងនេះដែលកើតចេញពីបិណ្ឌទី៨ សូមជូនទៅដល់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែត ក្នុងអណត្តិទី៧ សូមទទួលបានជោគជ័យក្នុងការដឹកនាំ ប្រទេសជាតិនិងប្រជាជនឲ្យរីកចម្រើនលើគ្រប់វិស័យ និងសូមជូនពរដល់ពុទ្ធបរិស័ទ្ធទាំងអស់សូមជួបតែពុទ្ធពរ ទាំង4 ប្រការ គឺ អាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕ លីតា