ទាន់ហេតុការណ៍
0

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​អបអរសាទរ និង​គោរព​ជូនពរ​ឯកឧត្តម ជីវ កេង ក្នុងឱកាស​ត្រូវបានតែងតាំង ជា​ប្រធាន​តុលាការ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​អបអរសាទរ និង​គោរព​ជូនពរ​ឯកឧត្តម ជីវ កេង ក្នុងឱកាស​ត្រូវបានតែងតាំង ជា​ប្រធាន​តុលាការ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

(​ភ្នំពេញ​)៖​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ស្មោះ​អស់ពី​ដួងចិត្ត ជូន​ចំពោះ​ឯកឧត្តម ជីវ កេង ក្នុងឱកាស​ដែល​ឯកឧត្តម​ត្រូវបាន ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង ជា​ប្រធាន​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យើងខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ប៉ិនប្រសប់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ ឯកឧត្តម​, តុលាការ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​កាន់តែ មាន​ភាព​រីកចម្រើន ជាពិសេស ការបន្ត​សម្រេចបាន​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ថ្មីៗ​បន្ថែមទៀត បម្រើ​ឱ្យ​វិស័យ​យុត្តិធម៌ ជាពិសេស​ការរួមចំណែក​ក្នុង​ការដ្ឋាន​កែទម្រង់ វិស័យ​យុត្តិធម៌ សំដៅ​ពង្រឹង និង​លើកកម្ពស់ «​នីតិរដ្ឋ​» និង «​យុត្តិធម៌​នៅ​ក្នុង​សង្គម​ជាតិ​» និង​ធានា​ថែ​រក្សាបាន​នូវ​ស្ថិរភាព​សង្គម សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ជា​គ្រឹះ​សម្រាប់​ភាពសុខសាន្ត របស់​ប្រជាជន និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព ។​

​ក្នុង​ឱកាស​ដ៏​ប្រសើរ​ថ្លៃថ្លា​បំផុត​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក ទេវតា​ថែរក្សា ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី សូម​តាម​ជួយ​ថែរក្សា​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ​ជូន​ចំពោះ ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ជា​ទី​ស្រឡាញ់​សូម​បាន​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com