ទាន់ហេតុការណ៍
0

​អ្នកស្រុក​ក្រូចឆ្មា​ដល់​រដូវ​ប្រមូល​ផល​ល្ង​

​អ្នកស្រុក​ក្រូចឆ្មា​ដល់​រដូវ​ប្រមូល​ផល​ល្ង​

ជា​រៀងរាល់ឆ្នាំ​ឱ្យតែ​ដល់​ខែកក្កដា គឺជា​រដូវ​ប្រមូល​ផល​ល្ង​បន្ទាប់ពី​កសិផល​ពោត ដំឡូង​មី របស់​ប្រជាកសិករ​ក្នុង​ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ។​

​តាម​ការ​ចំណាំ​ទុកជា​រៀងរាល់​ឆ្នាំ​ប្រជាកសិករ​យើង​ក្នុង​ខែកក្កដា​តែង​ប្រមូល​ផល​បញ្ចប់​ល្ង​ដោយ​កសិផល​មួយ​នេះ​ច្រើន​ដាំ​តាំងពី​ខែ​មេសា​រហូត​ដល់​ខែកក្កដា ទើប​បញ្ចប់​ការប្រមូល​ផល​។​នេះ​ជា​ការលើកឡើង​របស់​ប្អូនស្រី សុផល រស់​នៅក្នុង​ឃុំ រកា​ខ្នុរ ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា​ក្នុង​ខែ​កក្កដា​ជា​រដូវ​ប្រមូល​ផល​ល្ង​បន្ទាប់ពី​កសិផល​ពោតក្រហម​និង​ដំឡូង​មី​មិនទាន់​ប្រមូល​ផល​នោះទេ​។​ប្អូនស្រី​បន្តទៀតថា គ្រួសារ​ប្អូនស្រី​តែង​ដាំ​ល្ង​និង​ពោតក្រហម​ជា​រៀងរាល់ឆ្នាំ​ក៏​ដោយសារ​តែ​កសិផល​ទាំងនេះ​ងាយ​រក​ទីផ្សារ​ដូចជា ល្ង ដែល​ដាំ​លើ​ផ្ទៃដី​១​ហិកតា​អាច​បាន​ផល​ពី​ចំនួន​៣០០​គីឡូក្រាម​ទៅ​៤០០​គីឡូក្រាម​ដោយ​ក្នុង​នោះ​លក់​បាន​១​គីឡូក្រាម​ចាប់ពី​៧០០០​រៀល​ទៅ​៨០០០​រៀល​។​

​យោងតាម​របាយការណ៍​របស់លោក ស៊ុំ រ៉ា ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ក្រូចឆ្មា​បាន​ឱ្យដឹងទៀតថា ខែកក្កដា​នេះ​ជា​រដូវ​បញ្ចប់​ប្រមូល​ផល​ល្ង​ហើយដោយ​ក្នុងនោះ​ស្រុក​ក្រូចឆ្មា​មាន​ផ្ទៃ​ដី​ដាំ​ដុះ​ល្ង​បាន​ចំនួន​៣៤៥​ហិកតា​និង​ផ្ទៃ​ដី​ដាំពោត​ក្រហម​មាន​ចំនួន​៣១២៥​ហិកតា​ដែល​ប្រមូល​ផល​មិនទាន់​រួចរាល់​នៅ​ឡើយ​ទេនោះ​៕ កញ្ញា វ៉ាត​.

Filed in: កសិកម្ម, ព័ត៌មានជាតិ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com