ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ព្រះ​បរម​រាជានុញ្ញាត ផ្ញើ​សារ​ថ្វាយព្រះព​រ ព្រះមហាក្សត្រ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យខួប​គម្រប់ ១៩​ឆ្នាំ នៃ​ការយាង​គ្រង​រាជសម្បត្តិ

ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ព្រះ​បរម​រាជានុញ្ញាត ផ្ញើ​សារ​ថ្វាយព្រះព​រ ព្រះមហាក្សត្រ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យខួប​គម្រប់ ១៩​ឆ្នាំ នៃ​ការយាង​គ្រង​រាជសម្បត្តិ

ភ្នំពេញ​៖ ក្នុងឱកាស​ព្រះរាជ​ពិធី​ដ៏​ឧត្ដុង្គឧត្ដម​ប្រសើរ​ថ្លៃថ្លា នៃ​ព្រះរាជ​ពិធី​បុណ្យខួប​លើក​ទី​១៩ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,

​ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ព្រះ​បរម​រាជានុញ្ញាត ធ្វើ​អភិវន្ទន​កិច្ច ថ្វាយព្រះពរ​បវរ​មហា​ប្រសើរ និង​សូម លើក​ហត្ថ​ទាំង​ទ្វេ ប្រណម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក មាន​ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ទេវតា​ឆ្នាំ​ថ្មី ព្រះ​បារមី ព្រះ​វិញ្ញាណក្ខន្ធ​អតីត ព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ និង​ដួង​ព្រះ​វិញ្ញានក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ សូម​តាម​បីបាច់​ថែរក្សា​ប្រោះព្រំ​សព្ទសាធុការពរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់​មាន​ព្រះរាជសុខភាព​បរិ​បូរ ព្រះរាជ​កាយពល​វិបុល​មាំមួន ព្រះ​បញ្ញាញាណ​ឈ្លាសវៃ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ព្រះ​ម្លប់​ពោធិសម្ភារ​សម្រាប់​អាណាប្រជារាស្ត្រ​ខ្មែរ​គ្រប់រូប និង​សូម ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជា​ភិយ្យោភាព​តរៀង​ទៅ​។​

​សូមបញ្ជាក់​ថា ថ្ងៃអាទិត្យ ១៥​កើត ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣ គឺជា​ខួប​លើក​ទី​១៩​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះអង្គ​ព្រះរាជ​សម្ភព នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣​។ ទ្រង់​ជា​ព្រះរាជបុត្រ​របស់ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ​។

​ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយពេល​ដែល​ព្រះ​បរម​រតន​កោដ្ឋ បាន​ដាក់​រាជ្យ​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០០៤៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com