ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ដល់ គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ដល់ គ្រួសារ​រងគ្រោះ​ដោយ​អគ្គិភ័យ នៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

​នា​ព្រឹក ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ និង​សម្ភារ​ចាំបាច់​មួយ​ចំនួន ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​គេហដ្ឋាន កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ នៅក្នុង​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចូលរួម​សម្តែង​នូវ​ការសោកស្តាយ ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅឋាន និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រងគ្រោះ ព្រមទាំង​បាន​នាំយក ស័ង្កសី ៦០​សន្លឹក​, ដែកគោល ០២​សុង​, ធុង​ដាក់​ទឹក​០២, អង្ករ ០៤​ការុង​, ទឹក​សុទ្ធ ០៤​កេស​, ត្រីខ ០១​កេស​ធំ រួម​ហ្នឹង​ថវិកា​១,០០០,០០០​រៀល (​មួយ​លាន​រៀល​) ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ដល់​គ្រួសារ​ជន​រងគ្រោះ​ផង​ដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com