ស្រីម្នាក់កំពុងដេកឈឺលើគ្រែដោយមានជំងឺប្រចាំកាយ រ៉ាំរ៉ៃ អស់រយៈពេលជាង២ឆ្នាំមកហើយ រស់នៅម្នាក់ឯងអាស្រ័យប្អូនស្រីជួយចិញ្ចឹមចំណែកប្អូនស្រីវិញក៏មិនសូវធូរធាទៀត។ដោយមានមុខរបរធ្វើស្រែចិញ្ចឹមជីវិតព្រមទាំងមានកូន៤នាក់នៅក្នុងបន្ទុកទៀតផង។
ស្ត្រីចំណាស់ដែលមានជំងឺរាំរៃនោះតាមការឲ្យដឹងពីប្អូនស្រីឈ្មោះនូគិនបាន រៀបរាប់ថាបងស្រីខ្ញុំឈ្មោះនូគីម អាយុ 73 ឆ្នាំ។មានជំងឺពុកឆ្អឹងអស់រយៈពេលជាង 2 ឆ្នាំមកហើយ។ទើបតែចូលមកដល់ឆ្នាំនេះធ្ងន់ធ្ងរដេកដួលលើគ្រែ ងើបលែងរួចតែម្ដង។តាមកសរឲកយដឹងពីអ្នកមីង នូគិនថា សព្វថ្ងៃមានតែខ្ញុំនិងក្មួយ ជួយមើលថែរក្សាតែមិនបាន ដិតដល់ឡើយព្រោះគេ រវល់ធ្វើការរកសុីដែរ។
គួរបញ្ជាក់ឲ្យដឹងថាតាមការរៀបរាប់ពីប្អូនស្រី ឈ្មោះ នូគិន បញ្ថាក់ទៀតថា បងស្រីខ្ញុំគាត់មានប្ដីនិងកូន១ដែរ តែស្លាប់ក្នុងជំនាន់ ប៉ុលពត អស់ហើយ។សព្វថ្ងៃគាត់រស់នៅគ្មានទីពឹងទេ។ ដោយកំពុងរស់នៅជាមួយប្អូនស្រីមេម៉ាយ មានកូនត្រូវចិញ្ចឹម ៤នាក់ទៀត។
តាមការបញ្ជាក់បន្ថែមរបស់អ្នកស្រីនូគិនបង្ហាញថា បងស្រីខ្ញុំធ្លាប់មានប្ដីនិងកូន១ដែរ តែស្លាប់ក្នុងជំនាន់ប៉ុលពតអស់ហើយ។ រស់នៅ តែម្នាក់ឯងគ្មានទីពឹងឡើយ។
សព្វថ្ងៃនេះអ៊ុំស្រីនូគីមកំពុងមានជំងឺពុកឆ្អឹងធ្ងន់ធ្ងរ ដោយគ្មានទីពឹងឡើយ។កំពុងរស់នៅជាមួយប្អូនស្រីនៅ ភូមិត្រពាំងគរ ឃុំពងទឹក ខណ្ឌដង្កោ។
ដូច្នេះអ្នកមីងមានតែលើកម្រាមដៃដប់ សូមអំពាវនាវដល់សប្បុរសជននានា ទាំងនៅក្រៅប្រទេសនិងក្នុងស្រុក សូមមេត្តា ជួយឧបត្ថម្ភអ៊ុំស្រី ដោយក្តីអនុគ្រោះ ៕
លីតា