ទាន់ហេតុការណ៍
0

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក​មាន​ជំងឺ​រលាក​ពោះវៀន​ដុះ​ខ្នែង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក​មាន​ជំងឺ​រលាក​ពោះវៀន​ដុះ​ខ្នែង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!

​នៅ​រសៀល ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ទោ លាង គឹម​ស្រ៊ា​ន់ ប្រធាន​មន្ទីរ​ទំនាក់ទំនង​កិច្ចការ​សាធារណៈ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​លោក​ព្រិន្ទបាលឯក ហួរ ខេមរិន្ទ បុគ្គលិក​នៃ​មន្ទីរ​ទំនាក់ទំនង​កិច្ចការ​សាធារណៈ ដែល​មាន​ជំងឺ​រលាក​ពោះវៀន​ដុះ​ខ្នែង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជា​អ្នករ៉ាប់រង​លើ​ថ្លៃ​ព្យាបាល​ទាំងស្រុង​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ទោ លាង គឹម​ស្រ៊ា​ន់ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ​របស់​លោក​មេបញ្ជាការ និង​ថវិកា​ដែល​ចូលរួម​ពី នាយ​-​នាយរង នៃ​មន្ទីរ​ទំនាក់ទំនង​កិច្ចការ​សាធារណៈ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ១,៥៤០,០០០​រៀល​, ភេសជ្ជៈ​ចម្រុះ ០៤​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ផងដែរ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com