ដោយសារការលក់ផ្លែឈើចេះតែខាតបង់ ទើបស្ត្រីពិការដៃម្ខាងទទូចអង្វរដល់សប្បុរសជននានា ដើម្បីជួយជា ថវិកាដើម្បីបន្តលក់ផ្លែឈើតទៅទៀត។ព្រោះលក់យូរ ៗទៅ ចេះតែខាតបង់ គ្មានថវិកាដើម្បីទៅទិញផ្លែឈើទៀតឡើយ។ ទើបអំពាវនាវដល់សប្បុរសជននានាសូមជួយដល់ស្ត្រីពិកាដៃរូបនេះដើម្បីបានថវិកាបន្តលក់ផ្លែឈើតទៀត។
ស្ត្រីពិការដៃម្ខាងដែលមានឈ្មោះថាឃឹមសុឃឿនមានអាយុ ៦០ ឆ្នាំរស់នៅឃុំរកាកោងទី 1 ភូមិពាម ស្រុកមុខកំពូលមានកូនចំនួន 5 នាក់ហើយកូនៗទាំងនោះពុំដើរដោយគន្លងធម៌ទៀត។ ទោះជាយ៉ាងណាស្ត្រីពិការ នៅតែក្រាញ ននាល ដើម្បីទៅទិញផ្លែឈឺនៅផ្សារដើមគរ នៅម៉ោង៣យប់ រៀងរាល់ថ្ងៃដើម្បីយកមកលក់ នៅផ្សារ រកាកោង ស្រុកមុខកំពូល រៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា តាមការឲ្យដឹងពីអ្នកលក់ជិតខាង របស់អ្នកមីងឃិន សុឃឿន បានប្រាប់ថា ខ្ញុំអាណិតគាត់ណាស់ដែរ ព្រោះឃើញគាត់ពីការដៃ ពុំសូវ មានលុយ ទេ ជួនកាលគាត់លក់សល់អត់លុយទៅទិញផ្លែឈើលក់បន្តទៀត ហើយផ្លែឈើដែលគាត់យកមកលក់នោះជាធន់លេខ 2 ដោយសារគាត់ពុំសូវមានលុយទិញផ្លែល្អៗ យកមកលក់។ពេលដែលគាត់អង្គុយលក់ផ្លែឈើម្ដងៗជួនពេលខ្លះលក់បណ្តីរ អង្គុយងក់បណ្តើរ។ឃើញគាត់ខំតស៊ូណាស់។
ប្រភពនោះឲ្យដឹងទៀតថាគាត់ពុំសូវមានលុយទិញផ្លែឈើល្អៗយកមកលក់ទេគាត់ទិញបានត្រឹមផ្លែឈើល្មមៗធុនលេខ 2 យកមកលក់ អ្នកខ្លះគេអាណិត អាសូរគាត់គេក៏ជួយទិញ ទោះបីផ្លែឈើទាំងនោះមិនសូវល្អៗក៏ដោយ តែអាចយកមកហូបបាន។
ក្នុងទឹកមុខក្រៀមក្រំ គួរឲ្យអាណិតអាសូរ អ្នកមីង ឃិន សុឃឿនលើកម្រាមដៃដប់សូម អំពាវនាវ ដល់សប្បុរសជននានា។សុំមេត្តា ជួយសង្គ្រាះដល់អ្នកមីងក្នុងការបានថវិកាខ្លះៗធ្វើដើមរកសុី ដើម្បីបន្តទៅទិញផ្លែឈើយកមកលក់ទៀត ៕
លីតា