ក្រោយផ្អាកការប្រកួត អស់រយៈពេល 3ឆ្នាំដោយសារកូវីដ ពេលនេះហាក់ដូចជាមានសង្ឃឹមឡើងវិញ ក្នុងការប្រកួត បានធ្វើឲ្យ ប្អូនប្រុសសុខលីពេញ ញញឹមញញែមបិទមាត់មិនជិតបានឲ្យដឹងថា ខ្ញុំមកប្រកួតលើកនេះខ្ញុំចង់ ដណ្ដើមយកពានចូលស្រុកឲ្យបានដើម្បីអបអរសាទរដល់វត្តយើង ឱ្យមានកេរ្តិ៍ឈ្មោះ ព្រោះយើងធ្លាប់ឈ្នះ៣ដងមកហើយ សម្រាប់លើកនេះ២ថ្ងៃមកហើយ យើងចាញ់១ថ្ងៃ។ទោះបីនឿយហត់បន្តិចតែយើងលេងដើម្បីមិត្តភាពយកជ័យជំនះចូលស្រុកយើង។
ប្អូនប្រុសណាយណាវ វិញក៏មិនខុសពីប្អូនសុខលីពេញដែរប្អូនប្រុសនិយាយថា ខ្ញុំអត់គិតថាគេជួលឬមិនជួលទេ សំខាន់លេងក្នុងន័យមិត្តភាពយកពានឲ្យបានត្រឡប់ទៅស្រុកវិញ។
ដោយឡែកលោកឈានសារីជាប្រធានគណៈកម្មាធិការចំណុះទូកបានរៀបរាប់ថាកីឡាករទូកទាំងអស់មានចំណុះ 65 នាក់មានឈ្មោះថាទូកឧត្តមមង្គលសក្ក:និម្មិតសែនជ័យ ឋិតនៅស្រុកមុខកំពូល ឃុំរកាកោង 1
លោកបន្តថាក្នុងនាមយើងជាកីឡាករចាញ់ឬឈ្នះជារឿងរធម្មតាគឺលេងដើម្បីមិត្តភាព។
ដោយឡែក លោកតឹកសារីវនៅក្រសួងទេសចរណ៍ កន្លងមកលោកធ្លាប់ជួយទូកនេះតែឥឡូវលោកនៅតែបន្តជួយដដែល។ក្នុងការឧបត្ថម្ភ ទៅដល់កីឡាករទូកមានថវិកាក៏ដូចជាទឹកសុទ្ធ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ ឬជួយជាកម្លាំងចិត្តដ៏កីឡាករទូកផងដែរ។
តាមប្រភពរបស់គណៈកម្មការទូកវត្តពាមង្គលនេះបានបញ្ជាក់ថា ឥឡូវនេះទូកយើងក្នុងថ្ងៃទី 3 ប្រកួតផ្ដាច់ព្រ័ត្រគឺយើងទទួលបានជ័យជំននាំពានចូលស្រុកហើយ ៕ លីតា