ទាន់ហេតុការណ៍
0

ក្រុម​គ្រូ​បង្គោល​របស់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​កាយសម្បទា​ដោយ​ជោគជ័យ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​កីឡា​បន្ទាយ (Banteay Athletics Center)​​

ក្រុម​គ្រូ​បង្គោល​របស់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​កាយសម្បទា​ដោយ​ជោគជ័យ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​កីឡា​បន្ទាយ (Banteay Athletics Center)​​

​ជាក់ស្ដែង នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​កីឡា Banteay បាន​មក​ធ្វើ​ការប្រឡង​សមត្ថភាព​ដល់​ក្រុម​គ្រូ​បង្គោល​របស់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងយល់​ពី​លទ្ធផល​ការហ្វឹកហាត់​កន្លងមក​របស់​គ្រូ​បង្គោល​ទាំងនោះ ថា​តើ​ពួកគាត់​ទទួលបាន​លទ្ធផល​បែបណា​។ ជា​លទ្ធផល​ក្រុម​គ្រូ​បង្គោល​ទាំងអស់ បាន​ធ្វើ​ការប្រឡង​សមត្ថភាព​កាយសម្បទា និង​បច្ចេកទេស ប្រកបដោយ​ជោគជ័យ​។ បន្ទាប់​មក​តំណាង​មជ្ឈមណ្ឌល​កីឡា Banteay ក៏​បាន​ប្រគល់​នូវ​សញ្ញាបត្រ​បញ្ចប់​វគ្គ​ជូន​ដល់​ក្រុម​គ្រូ​បង្គោល​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានប្រគល់​ប័ណ្ណ​ថ្លែងអំណរគុណ​ដល់​មជ្ឈមណ្ឌល​កីឡា Banteay ដែល​បាន​ប្រឹងប្រែង​បណ្ដុះបណ្ដាល​ក្រុម​គ្រូ​បង្គោល​របស់​អង្គភាព​អាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ពេលកន្លងមក​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com