ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​ធិបតី ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ បោះឆ្នោត​សម្រេច​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​មហា​បវរ​ធិបតី ជា​ឥស្សរជន​ជាតិ​ដ៏​ឆ្នើម​របស់​ជាតិ ប្រកប​ដោយ​វីរភាព​ដ៏​ត្រចះត្រចង់ ដែល​ជានិច្ចកាល​តែង​យក​អស់​កម្លាំងកាយ​ចិត្ត បញ្ញា​ស្មារតី ក្នុង​ការចូលរួម​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ព្រមទាំង​បាន និង​កំពុង​បំពេញ​បេសកកម្ម​យ៉ាងសកម្ម ក្នុង​ការកសាង​សមិទ្ធផល​សង្គម​យ៉ាងច្រើន រួមចំណែក​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​សុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ​ពេញលេញ និង​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​នីតិរដ្ឋ​រឹងមាំ ដើម្បី​ឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ​។​

​នា​ឱកាស​ដ៏​មង្គល​សួស្ដី​ថ្លៃថ្លា​រីករាយ​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​តេជ​បារមី​នៃ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អភិបាល​ប្រោះព្រំ ប្រសិទ្ធពរ​ជ័យ​ជូន សម្តេច​មហា​បវរ​ធិបតី ព្រមទាំង​ក្រុមគ្រួសារ បុត្រាបុត្រី​ជា​ទីស្រឡាញ់ សូម​បន្ត​ជោគជ័យ​គ្រប់​ភារកិច្ច និង​សូម​បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com