ទាន់ហេតុការណ៍
0

ប្រវត្តិ​នំ​របស់​ជន​ន​ជាតិ​ចាម្ប៍​ដែល​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​អនុវត្តតាម​

ប្រវត្តិ​នំ​របស់​ជន​ន​ជាតិ​ចាម្ប៍​ដែល​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​អនុវត្តតាម​

ការពិត​នំ​របស់​ជនជាតិ​ចាម្ប៍ ដែល​មាន​ប្រពៃណី​វប្បធម៌​របស់​ខ្លួន​ជា​យូរលង់​ណាស់​មកហើយ​តាំង​ពីបុរ​មរាណ​។​សម្រាប់​យក​មក​បង្ហាញ​ថ្ងៃនេះ​គឺ​នំ​ជាច្រើន​មុខ ដើម្បី​សម្គាល់​ថា​ជនជាតិ​ចា​មន៍​ក៏មាន​ប្រពៃណី​វប្បធម៌​ខ្លួន​ដែរ​។​

​ការ​ដាក់​តាំង​បង្ហាញ​នំ​ចំនួន 6 មុខ​មក​ពី​ខេត្ត​ផ្សេងៗ​គ្នា​ដូចជា​នំ​ហាវ​ប៉ាក់ នំ​សំបុកចាប មកពី​ខេត្ត​កំពង់ឆ្នាំង និង នំ​ទ​ន្ទ្រាំ នំ​ផ្កា និង នំ​ប្រាសាទ ។​ដែល​មកពី​ខេត្ត​ឆ្លង និង ខេត្ត​ក្រចេះ​។​បើ​តាម​ការបង្ហាញ​ឲ្យដឹង​ពី​លោកពៀត​ផល្លា តំណាង​នៃ​ក្រុមយុវជន​វប្បធម៌​ចាម្ប៍​បានឲ្យដឹង​ថា​ឆ្នាំ​នេះ​យើង​បាន​យកនំ​ចំនួន ៩ មុខ​សម្រាប់​ដង្ហែរ​ដើម្បី​ផ្សព្វផ្សាយ បង្កើត​មិត្តភាព​ដើម្បី​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក​និង​ចូលរួម​លើក​ស្ទួយ​ផ្សព្វផ្សាយ​អភិរក្ស​អត្តសញ្ញាណ​ជនជាតិ​ចាម្ប៍​ដែលជា​ផ្នែក​មួយ​នៃ​វប្បធម៌​ចម្រុះ​ដល់​សំបូរបែប​នៅ​កម្ពុជា​។​

​កញ្ញា​ម៉ាត់​ម៉ៃ​សំ ដែល​ជា​អនុប្រធាន​ក្រុមយុវជន​បញ្ជាក់​បន្តថា​នេះ​ជា​ការស្ម័គ្រចិត្ត​មួយ​ដែល​រៀបចំ​ផ្ដោត​ទៅ​លើ​យុវជន ការ​ដង្ហែរ​ថ្ងៃនេះ ជាការ​រំលឹក​ឲ្យដឹង​ថា​នំ​នេះ​ជា​ការងារ​ស្ម័គ្រចិត្ត​មួយ​ដែល​រៀបចំ​ផ្ដោត​ចេញ​ពី​យុវជន​សម្រាប់ នំ​ដែលមាន តាម ភូមិ​ឬ​សមាគម​រួចមកហើយ​។​ប៉ុន្តែ​យើង​អត់​ដែល​បង្ហាញ​ទេ​។​ដូច្នេះ​ថ្ងៃនេះ​យើង​បាន​បង្ហាញ​អ្វី​ដែល​ជា វ ប្បធម៌​របស់​យើង ។​សំខាន់​គឺ​ចង់​លើក​តម្កើង​ប្រពៃណី​វប្បធម៌​ចា​ម្ប៍ អំពី​នំ​ជាតិ​របស់​ខ្លួន​។​ប៉ុន្តែ​កន្លងមក​យើង​អត់​ដែល​បង្ហាញ​ឡើយ​។​

​អ្នកស្រី​លាន​ប៊ិច ជនជាតិ​ចាម្ប៍​មកពី​ខេត្ត​កំពង់ឆ្នាំង​។​ឲ្យដឹងថា​សម្រាប់​ខេត្តកំព​ង់​ឆ្នាំង​របស់ខ្ញុំ​វិញ​ខ្ញុំ​បាន​យកនំ​ចំនួន​២​មុខ​មក​ផ្សព្វផ្សាយ មាន​នំ​ប្រាសាទ​និង​នំ​សំបុកចាប ។​ហើយ​សម្រាប់​ខេត្ត​ក្រចេះ ឆ្លង ក៏​មាន​នំ​ផ្សេងៗ​ទៀត​មក​បង្ហាញ​ថ្ងៃនេះ​ដែរ​។​

​នំ​ប្រាសាទ ជា​នំ​មួយ​ដែល​បាន​បង្ហាញ​ពី​វប្បធម៌​អត្តសញ្ញាណ​របស់​ជាតិ​ចាម្ប៍​ដែល​អ្នកស្រី​លាន​ប៊ិច ចង់បង្ហាញ​ថ្ងៃនេះ​បញ្ជាក់​ពី​វប្បធម៌​ប្រពៃណី​ដែល​សំខាន់​គឺ​ថា​បងប្អូន​ចាម្ប៍​របស់​យើង ក៏​អាច​មាន​នំ​ជា​ប្រពៃណី​របស់ខ្លួន​។​ហើយ​អ្នកស្រី​លើកឡើង​ពី​ការធ្វើ​នំ​ដែល​មិន​មាន​ភាពងាយស្រួល ហើយក៏​មិន​ពិបាក​ដែរ​ថា នំ​នេះ​ដោយសារ​តែ​យើង​យក​អង្ករដំណើប​បុក ហើយ​ច្រោះ​ទឹក​ទាល់តែ​ស្ងួត​ឡើង​រឹង​។​ទើប​យើង​យក​មក​លាយ​ជាមួយ​នឹង​ពង​ទា​ឬក៏​ពងមាន់ ទើប​យើង​ឆ្លាក់​នំ​ដោយ​ដៃ​របស់​យើង ទៅ​ជា​រូបភាព​ប្រាសាទ ចេញ​ជា​រូបរាង​នំ​បែបនេះ​។​

​ក្នុងថ្ងៃនេះ​សហគម​ចាម្ប៍​ក៏​ចង់បង្ហាញ​ឲ្យដឹង ជុំវិញ​ការធ្វើ​នំ​ជា​ប្រពៃណី​ជនជាតិ​ចា​ម្ប៍ ក្នុងពេល​មាន​នំ​ពិសេស​ជា​ប្រពៃណី​របស់ខ្លួន​ផងដែរ ។​
​លី​តា​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com