បើយោងតាមរូបចម្លាក់តាមប្រាង្គប្រាសាទអង្គរ និងតាមឯកសារមួយចំនួនរបស់លោកព្រឹទ្ធាចារ្យ ប៊ូ ថង នៅខេត្តរតនៈគិរីបានបញ្ជាក់ថាជនជាតិដើមភាគតិចគឺខុសពីជនជាតិភាគតិច។លោក សំអឿន បម្រើការមន្ត្រីរាជការក្នុងខេត្តរតនៈគិរីនោះដែរ ដែលបានស្រាវជ្រាវឃើញថាជនជាតិដើមភាគតិចគឺជាម្ចាស់ស្រុកដែលរស់នៅយូរលង់នៅនឹងទឹកដីភូមិករដែលខ្លួនតាំងនៅនឹងប្រើប្រាស់ភាសា វប្បធម៌ប្រពៃណី សម្លៀកបំពាក់ ទំនៀមទម្លាប់ជារបស់ខ្លួន។ល។ចំណែកជនជាតិភាគតិចវិញ គឺជាជនចំណូលស្រុក ឬជាជនដែលមានដើមកំណើតពីតំបន់ឬប្រទេសដទៃដើម្បីតាំងទីលំនៅប្រកបរបរផ្សេងៗ ក្នុងប្រទេសណាមួយដែលមានភាសាវប្បធម៌ ប្រពៃណីដាច់ដោយឡែក។
លោក សំអឿន បន្តទៀតថា ជនជាតិដើមភាគតិចនៅកម្ពុជាមានទំនាក់ទំនងក្នុងការរស់នៅប្រចាំថ្ងៃជាមួយវប្បធម៌ខ្មែរ។នៅក្នុងឯកសារបានទាញយកឧទាហរណ៍ថា ពិធីមង្គលការ ភាសាជ័យហង ! សួរហង !…ហង ភាសាទំពួន មានន័យថា(រួចរាល់)។ការរាប់ឆ្នាំ ពាក្យថាឆ្នាំច បកប្រែជាភាសាគ្រឹង ឆ្នាំឆ្កែ ( ច មានន័យថា ឆ្កែ )។មានទាំងឧបករណ៍ភ្លេង និងពិធីសែនព្រេនជាច្រើនទៀតដែលមានការទំនាក់ទំនងគ្នា។ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រកបដោយសុខសន្តិភាព ជនជាតិដើមភាគតិចទទួលបាននូវការលើកកម្ពស់សិទ្ធិ សេរីភាពស្មើៗគ្នាចំពោះមុខច្បាប់។សូមបងប្អូនប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវឈរលើមូលដ្ឋានមិនបំពានសិទ្ធិអ្នកដទៃ និងមិនផ្ទុយនឹងច្បាប់កំណត់៕