ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៨​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​ខួប ១៨​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍​

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ផ្ញើ​សារលិខិត សូម​គោរព​ជូនពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុង​ឱកាស​ខួប ១៨​ឆ្នាំ​នៃ​ចំណងអាពាហ៍ពិពាហ៍ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤​។​

​ក្នុងឱកាស​ប្រកបដោយ​សិរី​មង្គល​ប្រសើរ​ថ្លៃថ្លា យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​អំណរ​សាទរ និង​សូម​គោរព​ជូន​នូវ​សព្ទសាធុការ​ពរជ័យ ដោយ​ស្មោះ​អស់ពី​ដួងចិត្ត​។ ជា​ការពិត​ណាស់ ក្នុង​ចំណងអាពាហ៍ពិពាហ៍ ជា​អមតៈ​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត បាន​នឹង​កំពុង​បន្ត​និរន្តរភាព​ដឹកនាំ តាម​គំរូ​វីរភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាមរយៈ​ការបន្ត​ពូន​ជ្រុំ​ថែទាំ «​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​» ព្រមទាំង​ការលះបង់​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល ជា​បន្តបន្ទាប់​ជូន​ជាតិ​មាតុភូមិ ហើយ​បញ្ហា​អាយុជីវិត និង​សុខទុក្ខ​របស់​ប្រជាជន​កម្ពុជា នៅតែ​ជា​ការងារ​អាទិភាព​ខ្ពស់បំផុត របស់​រាជរដ្ឋាភិបាល នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​។​

​នា​ទិវា​ដ៏​មហា​មង្គល​សួស្តី​ប្រពៃ​ថ្លៃថ្នា​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រសិទ្ធពរ​ជ័យ​បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ​ជូន​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី ជា​ទីស្រឡាញ់ សូម​ឱ្យ​ចំណង​អាពាហ៏ពិពាហ៍ កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ត្រជាក់ត្រជំ ដូច​ទឹកអម្រឹត និង​សូម​បាន​សមប្រកប នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com