ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ត្រី គង់ គី​នី មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន !

ឧត្តមសេនីយ៍ត្រី គង់ គី​នី មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន !

​ដោយ​ទទួលបាន​ដំណឹង​ថា លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ជា​នាយទាហាន នៃ​កងរាជអាវុធហត្ថ ដ៏​សកម្ម​ការងារ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ លើ​ការងារ​ប្រតិបត្តិការ ចូលរួម ការពារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ គ្រប់​កម្មវិធី គ្រប់​កាលៈទេសៈ និង ជា​អ្នក​ស្រលាញ់​ចូលចិត្ត​ការងារ​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត ភ្លាមៗ​ប្រែក្លាយ​ជា​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។​

​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់​តំណាង​ដែល​មាន លោក​ឧត្តមសេនីយ៍ត្រី កេ​ន វណ្ណា រួម​នឹង​ក្រុមការងារ បាន​នាំយក​អំណោយ​ជា​ថវិកា​ចុះមក​សួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី ដែល​មាន​ជំងឺ​ធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដើម្បី​ទុក​ជា​ការចែករំលែក​ជួយ​សម្រាល​បន្ទុក​ក្នុង​គ្រួសារ និង​បាន​ផ្តាំផ្ញើ​ជូនពរឲ្យ លោក​ឧត្តមសេនីយ៍ត្រី ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ផងដែរ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ជានិច្ចកាល លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ ដល់​កងកម្លាំង​គ្រប់​ប្រភេទ ជា​ពិសេស​បាន​ចាត់​តំណាង​នាំយក​ថវិកា មក​ប្រគល់ជូន​ដល់ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី នាពេលនេះ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com