ទាន់ហេតុការណ៍
0

ធ្វើ​កសិកម្ម​អាស្រ័យ​ផ្លូវ​ចូល​ចំការ​ពុំ​មាន​ឧបសគ្គ​

ធ្វើ​កសិកម្ម​អាស្រ័យ​ផ្លូវ​ចូល​ចំការ​ពុំ​មាន​ឧបសគ្គ​

​អ្វី​ដែល​លំបាក​នោះ​ក្នុង​របប​កសិកម្ម​របស់​ប្រជាពលរដ្ឋ ធ្វើ ស្រូវ និង បន្លែ​អាស្រ័យ​លើ​ទឹក​និង​ផ្លូវ​ចូល​បាន​ប្រសើរ​។​តែ​បញ្ហា លំបាក​បំផុត​នោះ គឺ​ផ្លូវ​ចូល ក្រ​ហេ​ក ក្រ​ហុក ហើយ​ទឹក​ព្រែក ត្រ​វ រី​ង ខ្វះ​ទឹក​ស្រោចស្រព​ដំណាំ សង្ឃឹម​ទឹក​ព្រែក​បូម ដាក់​អណ្ត​ង​ត្រូវ​ព្រែក​រីងស្ងួត​អត់​ទឹក​ទៀត​។​

​លោក​ស្បោង សុ​កាន់ និង ភរិយា​ប្រកប​របរ​កសិកម្ម ដាំ​ដំណាំ​គ្រប់​ប្រភេទ​។​អ្វី​ជា​ចម្បង​នោះ ទោះ​បី​ធ្វើ​ដំណាំ​បាន​ផល​តិច ទីផ្សារ​ឡើង​ចុះ​ក្តី លោក​មិន​បាក់​ទឹកចិត្ត​ដែរ អ្វី​ដែរ​សំខាន់​គឺ​ចង់​ឲ្យ​រ​ដ្ឌ​អំណាច ភូមិ ឃុំ ចុះ​សួរសុខទុក្ខ​ពី​ការធ្វើ​របរ​កសិកម្ម​តែប៉ុណ្ណោះ​។​

​អ្នកស្រី​គឹម​សល់ អាយុ 43 ឆ្នាំ​រស់នៅ ស្រុក​កងមាស ឃុំ​ព្រែកកុយ ខេត្ត​កំពង់ចាម បាន​ប្រាប់ថា​ខ្ញុំ​ធ្វើ​កសិកម្ម មាន​ផ្ទៃដី​ចំនួន 1​ហត្ថ សម្រាប់​ដាំ​ម្ទេស ននោង ដូង ត្រសក់ ល្ហុង ដាំ​ខួប​ប្រាំង ខួប​វស្សា​។​ទោះបី​ដំណាំ​ចុះថោក​យ៉ាងណាក្តី​យើង​មិន​បាក់​ទឹកចិត្ត​ទេ​យើង​នៅតែ​ប្រកប​របរ​នេះ​។

​ទោះបី​បន្លែ​ឡើង​ចុះ​មិន​កំណត់​នៅលើ​ទីផ្សារ​កសិករ​ស្បោង​សុ​កាន់​ជា​ប្ដី​មាន​អាយុ 45 ឆ្នាំ​បាន​បន្តថា ដោយឡែក​ខ្ញុំ​វិញ​មិន​ដែល​បាក់​ទឹកចិត្ត​ទេ​នៅ​តែ​ប្រកប​មុខរបរ​នេះ​ដដែល ទោះបី​បាន​តិច​ក៏ដោយ ហើយ​អ្វី​ដែល​សំខាន់​ខ្ញុំ​នៅតែ​បន្ត​ដាំ​តទៅទៀត​។​

​លោក​បញ្ជាក់​បន្ថែមថា​អ្វីដែល​លំបាក​សម្រាប់​កសិករ​យើង ធ្វើ របរ​កសិកម្ម​នេះ​គឺ​បញ្ហា​ផ្លូវ​ចូល​ចំការ​ព្រោះ​ពេល​ខែ​ទឹក​ឡើង​ម្ដងៗ​ត្រូវ​លិចលង់​ជន់​ពេញ​ផ្លូវ​។​ក្នុង​ការ​មក​មើល​ដំណាំ​។​

​ដូច្នេះ​លោក​សុ​កាន់ មានតែ​សំណូមពរ​ទៅដល់​រដ្ឋអំណាច ភូមិ ឃុំ សូម​ជួយ​ដោះស្រាយ​ជុំវិញ​រឿង​ធ្វើ​ផ្លូវ គឺ​ជួយ​លើកទឹកចិត្ត​និង អប់រំ ដល់​ប្រជាពលរដ្ឋ​ការធ្វើ​កសិកម្ម​។​លី​តា​

Filed in: កសិកម្ម, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com