អ្នកសារព័ត៌មាននៅកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការយកព័ត៌មានពិតទៅផ្សព្វផ្សាយឲ្យប្រជាជនបានដឹងប្រកបដោយវិជ្ជាជីវៈ។
ការលើកឡើងរបស់អគ្គស្នងការរងនិងជានគរបាលរាជធានីភ្នំពេញ។លោកជួន ណារិនមានប្រសាសន៍បន្តថាអ្នកសារព័ត៌មានជាស្ត្រីគឺជាសសររស្ដមដែលមិនអាចមើលរំលងបានឡើយនៅកម្ពុជា។ការលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សាថ្នាក់ជាតិមួយ រវាងនគរបាលជាតិនិងអ្នកសារពត៌មានស្ត្រី។
ក្នុងកិច្ចពិភាក្សថ្នាក់ជាតិ ស្ដី ពីសុវត្ថិភាព និង សេរីភាព នៃ ការបញ្ចេញមតិដែលរៀបចំឡើងដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដែលមានការគាំទ្រ ពី អង្គការ យូនេស្កូ និង ស្ថានទូតអូស្ត្រាលីកាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ 2024។
លោកជួនណារិន្ធបន្តថាអ្នកសារព័ត៌មានស្ត្រី គឺ ជាសសរស្តម្ភ របស់សង្គមដែលពួកគាត់ត្រូវបានបំពេញតួនាទីរបស់ខ្លួនដោយមិនខ្លាចនឿយហត់ក្នុងការយកព័ត៌មានពិត។
ក្រៅពីផលវិជ្ជមាននេះ លោកបានបន្ថែមថា ក៏នៅមានការកង្វះប្រហោងមួយចំនួនដូចគ្នា ដែល រារាំង រវាងអ្នកសារព័ត៌មានស្ត្រី និង នគរបាលជាតិតែងតែ មានការយល់ច្រឡំ គ្នារវាងអ្នកសារព័ត៌មាន និង នគរបាលជាតិ ការមិនទុកចិត្តគ្នា។ហើយបព្ហាទាំងអស់នេះមិនមែនមានតែនៅកម្ពុជានោះទេ។គឺមាននៅទូទាំងពិភពលោក។
លោកបញ្ជាក់ថា កិច្ចពិភាក្សាថ្នាក់ជាតិក្នុងថ្ងៃនេះគឺជាដំណោះស្រាយមួយសម្រាប់អ្នកសារព័ត៌មានស្ត្រី និងនគរបាលជាតិ ជុំវិញការភាន់ច្រឡំ។បន្ថែមពីលើនេះលោកជឿជាក់ថាកិច្ចពិភាក្សានេះនឹងទទួលបានជោគជ័យផងដែរ។លីតា