ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​!

​នា​ព្រឹក ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ដែល​សមាសភាព​ចូលរួម​មាន​លោក​មេបញ្ជាការរង​ទទួល​ជំនាញ នាយសេនាធិការ ប្រធាន​-​អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នាយការិយាល័យ​ព្រហ្មទណ្ឌ និង​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ក្នុង​គោលបំណង​សំដៅ​បង្កើន​ការរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ឲ្យមាន​សុវត្តិភាព​ខ្ពស់បំផុត និង​ជម្រុញ​ការផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ដែល​មាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​រងចាំ​ទទួល​និង​ចេញ​អន្តរាគមន៍ ២៤/២៤ ម៉ោង​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​លើកឡើង​ថា កិច្ចការ​ចំពោះមុខ​ដែល​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​បំផុត គឺ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​អាទិភាព ចោរលួច ចោរឆក់ ក៏​ដូច​ជា​បទល្មើស​ផ្សេងៗ​ទៀត ដែល​បង្កចលាចល​ដល់​សង្គម​។ លោក​បន្ថែម​ទៀត​ថា​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ក្នុង​ការបង្ក្រាប​បទល្មើស​ទាំងនេះ បាន​ទាន់ពេលវេលា កម្លាំង​ជំនាញ​ទាំងអស់​ត្រូវ​ជម្រុញ​ការស្វែងរក​និង​ទទួល​ព័ត៌មាន​ឲ្យបាន​ឆាប់រហ័ស​តាម​រយៈកា​រ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ជា​ពិសេស​ជម្រុញ​ការផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​អន្តរាគមន៍​បន្ទាន់​២៤/២៤​ម៉ោង គឺ​លេខ​១២៩១ ដល់​ប្រជាពលរដ្ឋ​បាន​ជ្រួតជ្រាប​ឲ្យ​កាន់តែ​ច្រើន​បំផុត​។​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com