ទាន់ហេតុការណ៍
0

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​ទទួលបាន​ការទុកចិត្ត​ពី​រដ្ឋសភា និង​តែងតាំង​ជា ឧបនាយករដ្ឋមន្ត្រី​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​ទទួលបាន​ការទុកចិត្ត​ពី​រដ្ឋសភា និង​តែងតាំង​ជា ឧបនាយករដ្ឋមន្ត្រី​

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មន្ត្រីរាជការ​ទាំងអស់ សូម​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​ក្រៃលែង​ជូន​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ដែល​ទទួលបាន​ការទុកចិត្ត​ពី​រដ្ឋសភា និង​តែងតាំង​ជា ឧបនាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​តំណែង​ដ៏​ឧត្តុងឧត្តម​នេះ ពិតជា​ស័ក្តិសម​បំផុត​ចំពោះ​ការខិតខំ​លះបង់​អស់​កម្លាំងកាយ​ចិត្ត​របស់ ឯកឧត្តម ក្នុង​ការចូលរួម​ជាមួយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នៅក្នុង​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ ក្នុង​បុព្វហេតុ​បម្រើ​ជាតិ និង​ប្រជាជន​ជា​ពិសេស​ការធ្វើ​កំណែទម្រង់​មុខងារ​សាធារណៈ​យ៉ាង​ផុសផុល ដើម្បី​ពង្រឹង និង​បង្កើន​សមត្ថភាព និង​ប្រសិទ្ធភាព​មន្ត្រីរាជការ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី និង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា ប្រទាន​ពរ​ជ័យ​សិរី សួស្តី​ជ័យ​មង្គល​គ្រប់ប្រការ​ជូន​ដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំង​បុត្រាបុត្រី ប្រកប​ដោយ​សុភមង្គល ថាមពល និង​ជោគជ័យ​គ្រប់​ភារកិច្ច ព្រមទាំង​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ​៖ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com