ទាន់ហេតុការណ៍
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​រំលែក​ទុក្ខ ថ្វាយ​សម្តេច​ព្រះ​សង្ឃនាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស​

​ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ផ្ញើ​សារ​រំលែក​ទុក្ខ ថ្វាយ​សម្តេច​ព្រះ​សង្ឃនាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស​

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ថ្វាយ​សម្តេច​ព្រះ​សង្ឃនាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស នៅ​ថ្ងៃ​ចន្ទ ២​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅវេលា​ម៉ោង ៥៖៤០​នាទី​ល្ងាច ក្នុង​ព្រះ​ជន្មាយុ​៩៣​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ​។​

​នៅក្នុង​ឱកាស​ប្រកប​ដោយ​ស​មានទុក្ខ​ដ៏​មហា​ក្រៀមក្រំ​នេះ យើងខ្ញុំ​ទាំងអស់គ្នា​មានក្តី​សង្វេក​សោកស្ដាយ​ស្រណោះ​អាឡោះអាល័យ​ស្ទើរ​រក​ទីបំផុត​គ្មាន ព្រោះថា​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ការបាត់បង់​មហា​វីរ​សង្ឃ​កំពូល ដែល​ជា​កុលបុត្រ​ដ៏​ឧត្ដុង្គឧត្តម​នៃ​កសិករ ធ្លាប់​រួម​ចលនា​តស៊ូ​រំដោះជាតិ ប្រជាជន និង​សាង​ព្រះ​ផ្នួស​លើកកម្ពស់​ការ​រស់​ឡើង​វិញ​នូវ​ព្រះពុទ្ធសាសនា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ រហូត​ដល់​ថ្ងៃ​អស់​ព្រះជន្ម​។ លើសពីនេះ ព្រះអង្គ​បាន​បូជា​ធ្វើ​ពលិកម្ម​ដ៏​ខ្ពង់ខ្ពស់​បំផុត លះបង់​ព្រះកាយ​ថ្វាយ​ជាតិ សាសនា ព្រះមហា​ក្សត ជាពិសេស​ព្រះអង្គ​បាន​បង្កើត​គណៈសង្ឃ​កម្ពុ​ជា​ឡើងវិញ រហូតដល់​ពេល​បច្ចុប្បន្ន​។​

​សូម​វន្ទា​ឧទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សូម​យាង​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com