ចូលឆ្នាំខ្មែរនិងឈានជិតចូលមកដល់នៅពេលខាងមុខេះ ដែលរៀបចំដោយ ទូរទស្សន៍ជាតិកម្ពុជា ពិធីនេះធ្វើឡើងនៅ វត្តស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ឃុំកោះដាច់ ខេត្តកណ្តាល។
តាមសង្ឃដិកា របស់ព្រះអង្គលន់សុតន្ធា ព្រះចៅអធិការ វត្តស្វាយជ្រុំ ឲ្យដឹងថា ការរៀបចំសង្ក្រាន្តឆ្នាំថ្មី ដោយទូរទស្សន៍ជាតិកម្ពុជាក្នុងថ្ងៃទី 13 14 ឆ្នាំនេះ ការពិត មិនទាន់ឈានចូលឆ្នាំនៅឡើយទេ ប៉ុន្តែជាការរៀបចំទុកជាមុនព្រោះថតពេលចូលឆ្នាំតែម្ដង យើងមិនបានជុំគ្នាទេ។ ម្កោះហើយទូរទស្សន៍ជាតិកម្ពុជាត្រូវរៀបចំថតទុកសម្រាប់ចូលឆ្នាំខាងមុខដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរនៃពិធីចូលឆ្នាំ។
ព្រះអង្គមានសង្ឃដិកាបន្តថាសង្ក្រាន្តឆ្នាំថ្មីនេះគឺឆ្នាំរោង សករាជ 20567 ខែមេសាឆ្នាំ 2024 ចន្ទគតិ ថ្ងៃ 5 កើត ខែចេត្រ ថ្ងៃទី 13 ទេវតាយាងចុះម៉ោង 10h24នាទី យប់ វីរ: វណ្ណបុត្រមានពីរថ្ងៃ គឺថ្ងៃទី 14 15 វីរៈឡើងសក្តិ ថ្ងៃទី 16 វេលាម៉ោង២និង 15 នាទីល្ងាច។ទេវតាឆ្នាំថ្មីឆ្នាំនេះ។ ព្រះនាមហោរាទេវី ជាបុត្រីទី 7 របស់កបិលមហាព្រហ្មចូលឆ្នាំចំថ្ងៃសៅរ៍ទី 13។
ព្រះអង្គមានសងដិកាទៀតថា ដូច្នេះការប្ដូរវេនទេតាឆ្នាំចាស់ ចូលឆ្នាំថ្មី ដែលខ្មែរ យើងមានជំនឿថា ក្នុង 1ៗ ទេវតា ដែលជាបុត្រី កបិល មហាព្រហ្ម ទាំង 7 តែងតែផ្លាស់វេនគ្នាជារៀងរាល់ឆ្នាំ មុននឹងទេវតាឆ្នាំថ្មី យាងមកផ្លាស់វេនទេវតាឆ្នាំចាស់ ក៏ត្រូវមានរបាយការណ៍រៀបរាប់ពីការគ្រប់គ្រងថែរក្សាការពារដឹកនាំពិភពលោក ឲ្យបានដឹងសព្វគ្រប់ទើបប្រគល់តួនាទីនេះដល់ទេវតាឆ្នាំថ្មីគ្រប់គ្រងម្ដង។
ព្រះអង្គបន្តថា ដូច្នេះក្នុងការអបអរពិធីចូលឆ្នាំថ្មី នាពេលខាងមុខនេះ ដែលខិតជិតចូលមកដល់ក្នុងនាម អាត្មាភាពជាព្រះចៅអធិការវត្ត។សំណូមពរដល់ពុទ្ធបុរិស័ទក៏ដូចជា យុវជន យុវនារី កុមារា កុមារីទាំងអស់កុំប្រព្រឹត្ត អំពើរ ឧបាយមុខមានល្បែង ស៊ីសង ត្រូវនាំគ្នាចូលក្នុងវត្តលេងល្បែងប្រជាប្រិយខ្មែរ ដែលមានចោលឈូងបោះអង្គុញ ទាញព្រ័ត្រ ហើយកុំភ្លេចទៅផ្ទះស្រង់ព្រះ មាតាបិតា យើងផង។
លោកប្រាក់សារួន អនុប្រធានការិយាល័យគ្រប់គ្រង ផ្នែកសិល្បៈនិងផលិតកម្មវិធីកំសាន្តនៅ ទូរទស្សន៍ជាតិកម្ពុជា មានប្រសាសន៍ថា កម្មវិធីទូរទស្សន៍ជាតិកម្ពុជាតែងតែផ្សព្វផ្សាយ ពីវប្បធម៌ ប្រពៃណីខ្មែរយើងដល់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់ ដែលដូនតារបស់យើងបន្សល់ទុកឱ្យ។ មានដូចជា ដណ្តើមស្លឹកឈើ បោះអង្គុញ ខាំប៉ិគក់ វ៉ៃក្អម ចាប់កូនក្លែងជាដើម។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរត្រូវតែរក្សា។ វប្បធម៌ខ្មែរអោយបានគង់វង្ស៕ លីតា