ទាន់ហេតុការណ៍
0

ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ផ្លែផ្កា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​

ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ផ្លែផ្កា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ នៅ​ព្រឹក​ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២២​នេះ បន្ទាប់​ពី​ទស្ស​កិច្ច​ប្រកបដោយ​ផ្លែផ្កា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ទី ៧- ៨ ខែ មករា ឆ្នាំ ២០២២ ដើម្បី​សម្របសម្រួល​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​ដល់​មិត្តភាព​របស់​អាស៊ាន​ផងដែរ​។​

​នៅក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នេះ មេដឹកនាំ​កំពូល​យោធា​មី​យ៉ាន់​ម៉ា បានសម្រេច​ពន្យារ​ពេល​បទ​ឈប់​បាញ់​រហូតដល់​ចុងឆ្នាំ​២០២២ ហើយ​លោក​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បញ្ឈប់​អំពើហិង្សា​។​បន្ថែម​ពី​នេះ​លោក​គាំទ្រ​ឱ្យ​មាន​កិច្ចប្រជុំ​ដើម្បី​សម្របសម្រួល​ដល់​ការផ្តល់​ជំនួយ ព្រមទាំង​ធានា​និង​សម្របសម្រួល​ដល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត ពិសេស​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​បាន​ជួប​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផងដែរ​។​

​ឱកាស​បំពេញ​ទស្សនកិច្ច​របស់ សម្តេច​តេជោ ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ផ្តល់​ជំនួយ​មួយចំនួន​ទៀត​ដល់​មី​យ៉ាន់​ម៉ា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ផងដែរ ក្នុងនោះ​មានដូចជា ម៉ាស់​ចំនួន ៣.២០០.០០០ ឯកសណ្ឋាន​ការពារ​(PPE)​ចំនួន ៣០.០០០ ម៉ាស៊ីន​ជំនួយ​ការដកដង្ហើម​ចំនួន ៥០​គ្រឿង ឧបករណ៍​តាមដាន​អ្នកជំងឺ​ចំនួន ៥០​គ្រឿង ឧបករណ៍​ផលិត​អុកស៊ីហ្សែន​ចំនួន ៥០​គ្រឿង និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ទៀត​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com