ជារៀងរាល់ឆ្នាំក្រោយពីបង្ហើយថ្ងៃចូលឆ្នាំគឺថ្ងៃទី 16 ឈានចូលមកដល់ថ្ងៃទី 17 ប្រជាជនយើងនៅភូមិដើមជ្រៃឃុំរកាកោងទី 2 តែងតែនាំគ្នាប្រារព្ធពិធីបុណ្យភូមិឬបុណ្យអ្នកតា។
យ៉ាងហោចណាស់ក៏មានអ៊ំស្រីចាស់ៗពីរបីនាក់ទៀតបានដឹងពីប្រវត្តិនៃពិធីបុណ្យនេះ។ហើយក៏បានរំលឹកប្រាប់ដល់ក្មេងៗជំនាន់ក្រោយអំពីពិធីបុណ្យដាភូមិនេះថា គឺជាពិធីបុណ្យមួយដែលគេហៅថាបុណ្យភូមិឬបុណ្យដាភូមិ ដែលលោកអ៊ុំមានឈ្មោះថា វួចឆេង បានប្រាប់ថា នៅកន្លែងនេះ មានរូបស្រណោកអ្នកតាម្ចាស់ស្រុកមួយ ខ្ញុំធ្លាប់ឃើញតាំងពីខ្ញុំនៅតូចម្ល៉េះ។ខ្ញុំតែងតែមកមើលនិងលេងនៅទីនេះ។ហើយពិធី បុណ្យ ភូមិ ឬ បុណ្យអ្នកតានេះច្រើនធ្វើឡើងនៅថ្ងៃទី 16 .17 ដែលជាថ្ងៃបង្ហើយ គេបាននិមន្តព្រះសង្ឃមកពី វត្ត គហេ វត្តចតុមុខខារ៉ាម វត្តពាមមង្គល វត្ត រកាកោង វត្តដំរីសជាដើម។
ដោយឡែកប្អូនស្រីចាន់ណាវិញ គឺមិនខុសពីប្រជាជនឯទៀតដែរ ឱ្យតែដល់រដូវបុណ្យភូមិម្ដងៗកញ្ញាតែងតែនាំគ្នាមកចូលរួមពិធីបុណ្យភូមិ ដោយសប្បាយរីករាយ ព្រោះឃើញថាប្រជាជនខ្មែរយើងចេះសាមគ្គីគ្នាយ៉ាងសស្រាក់ស្រាំធ្វើបុណ្យប្រពៃណីនេះតាំងពីបរមបុរាណមកម្លេះ។
អ៊ំស្រីសាំងសារី វិញ លោកអ៊ំមានប្រសាសន៍ដែរថាទោះបីអ៊ុំមានវ័យចំណាស់ក្តីតែអ៊ំនៅតែរក្សាប្រពៃណីនេះឲ្យក្មេងៗជំនាន់ក្រោយបានដឹងធ្វើត្រាប់ឬអនុវត្តតាមយើង ដែលជាចាស់ៗពេលមុនធ្លាប់ធ្វើពិធីបុណ្យនេះដើម្បីកុំឲ្យបាត់បង់។
លោកប្រធានគណៈកម្មាធិការបុណ្យកុយរុន បានមានប្រសាសន៍បញ្ជាក់អំពីពិធីបុណ្យដាភូមិថា ឲ្យតែដល់ថ្ងៃចូលឆ្នាំគេតែងធ្វើពិធីបុណ្យ ដាភូមិ នៅថ្ងៃ ទី16 និងបង្ហើយថ្ងៃទី 17 មេសាដោយសាជាបុណ្យប្រពៃណីខ្មែរគឺមានដើមជ្រៃដ៏ធំមួយដើមនៅទីនេះ តែដើមជ្រៃនោះបានងាប់ទៅហើយ។តែយើងបានដាំបន្ត ទៀតដែលជាតំណាងទុកសម្រាប់ធ្វើបុណ្យបន្តឱ្យកូនចៅជំនាន់ក្រោយបានស្គាល់និងដឹងអំពីប្រវត្តិដើមជ្រៃ ហើយយើងក៏សន្មត់យកពិធីបុណ្យដាភូមិឬបុណ្យអ្នកតានេះនៅក្នុងភូមិដើមជ្រៃនេះ។ លីតា