ទាន់ហេតុការណ៍
0

សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ Facebook ពី​ខ្លឹមសារ​ថ្ងៃ ០៧ មករា ១៩៧៩ _២០២២

សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ Facebook ពី​ខ្លឹមសារ​ថ្ងៃ ០៧ មករា ១៩៧៩ _២០២២

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ Facebook ក្នុង​ខ្លឹមសារ​ទាំងស្រុង​យ៉ាង​ដូច្នោះ​ថា « នៅ​ថ្ងៃ​ទី ០៧ ខែ មករា ឆ្នាំ ២០២២​នេះ​ជា​ខួប​លើក​ទី ៤៣​ឆ្នាំ (០៧ មករា ១៩៧៩- ០៧ មករា ២០២២ ) ដែល​ប្រទេស​កម្ពុជា​យើង​ត្រូវ​បាន​សង្គ្រោះ​និង​រំដោះ​ចេញ​ផុតពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ ប៉ុល ពត ។ ក្នុង​របប​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​យង់ឃ្នង​នេះ​បានធ្វើឱ្យ​បាត់បង់​ជីវិត​មនុស្ស​ស្លូតត្រង់​អស់​រាប់​លាន​នាក់ ហើយ​ប្រទេស​ជាតិ​ទាំងមូល​បាន​វិនាស​អន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​។​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប រួម​ទាំង​កុមារ​តូចៗ​ត្រូវ​រស់នៅ​ក្រោម​ការបង្ខិតបង្ខំ​ឱ្យ​ធ្វើការ​លើស​កម្លាំង គ្មាន​ថ្ងៃ​ឈប់សម្រាក ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ គ្មាន​សាលារៀន ហើយ​គ្មាន​សិទ្ធិសេរីភាព​អ្វី​ទាំងអស់​។​ប៉ុន្តែ​ក្រោយពី​ប្រទេសជាតិ ត្រូវបាន​រំដោះ​ចេញ​ផុតពី​របប​ឃោរឃៅ​ព្រៃផ្សៃ​នៅ​ថ្ងៃ​ទី ០៧ ខែ​មករា ឆ្នាំ ១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ប្រទេសជាតិ​ទាំងមូល​មាន​សន្តិភាព និង​ការអភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ​មក​ទល់​សព្វថ្ងៃ​នេះ​។ ទន្ទឹមនឹងនោះ​ដែរ កម្ពុជា​ក៏​មាន​កិត្យានុភាព និង​មុខមាត់​សារ​ជា​ថ្មី​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​។​

​សូម​ឱ្យ​ស្មារតី​ថ្ងៃ​រំដោះ​ជាតិ​នេះ ស្ថិតនៅ​ក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់ៗ​រូប និង​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ​ស្ថិតនៅ​ជា​អមតៈ​ក្រោម​ម្លប់​សុខ​សន្តិភាព​ជានិច្ច​និរន្ត៍​៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com