ទាន់ហេតុការណ៍
0

​លោកស្រី ឱ វណ្ណឌី​ន បាន​អំពាវនាវ​ប្រជាពលរដ្ឋ​មិន​ត្រូវ​រើសអើង​វ៉ាក់សាំង​បង្កា​រកូវី​១៩​នោះទេ ខណៈ​ដែល​វ៉ាក់សាំង​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​ឋិត​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​

​លោកស្រី ឱ វណ្ណឌី​ន បាន​អំពាវនាវ​ប្រជាពលរដ្ឋ​មិន​ត្រូវ​រើសអើង​វ៉ាក់សាំង​បង្កា​រកូវី​១៩​នោះទេ ខណៈ​ដែល​វ៉ាក់សាំង​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​ឋិត​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​

លោកស្រី រដ្ឋលេខាធិការ​បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងឱកាស​ចុះ​ពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩​ដូសទី​៣ ឬ​ដូស​ជំរុញ​នៅ​ខេត្ត​បាត់ដំបង លោកស្រី ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ (​គ​.​វ​.​ក​-១៩) បានឱ្យដឹងថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ប្រភេទ​អូ​មី​ក្រុង​ប្រមាណ​ជាង​១០០​ករណី​ដែល​ភាគច្រើន​ជា​ករណី​នាំចូល និង​ឆ្លង​ក្នុង​សហគមន៍​។​លោកស្រី​បន្ថែមថា អ្នកជំងឺ​កូវី​ដ​១៩ ប្រភេទ​អូ​មី​ក្រុង​ទាំងអស់​នោះ​គឺ​កំពុង​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​ពួកគាត់​មិន​មាន​ស្ថានភាព​ឈឺ​ធ្ងន់​នោះទេ ដោយសារតែ ពួកគាត់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវី​ដ​១៩​។ លោកស្រី​បន្ត​ថា កន្លងមកនេះ ក៏​មាន​ពលរដ្ឋ​មួយចំនួន មាន​ការរើសអើង​វ៉ាក់សាំង​ដោយសារ គាត់​គិតថា​វ៉ាក់សាំង​នេះ​មិនល្អ វ៉ាក់សាំង​នោះ​ទើប​ល្អ​ហេតុដូចនេះ​លោកស្រី​បញ្ជាក់​សារជាថ្មី​ថា វ៉ាក់សាំង​អ្វី​ក៏ដោយ​ឱ្យតែ​ប្រភេត​វ៉ាក់សាំង​នោះ​ឋិត​នៅក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក ក៏​មាន​ការ​ចេញ​ផ្សាយ​អំពី​ការប្រើប្រាស់​នូវ​វ៉ាក់សាំង​សម្រាប់​ដូសទី​៤​ឱ្យ​បាន​លឿន​ដើម្បី​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​នូវ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​វ៉ៃ​លុក​ពី​វីរុស​ប្រភេទ​អូ​មី​ក្រុង​។​

​យើង​ក៏​បាន​ឃើញ​ព័ត៌មាន​ជាច្រើន ដោយ​ព័ត៌មាន​ខ្លះ​ថា​វ៉ាក់សាំង​នេះ​អាច​ទប់​អូ​មី​ក្រុង​បាន​ប៉ុន​នេះ វ៉ាក់សាំង​នោះ​អាច​ទប់​អូ​មី​ក្រុង​បាន​ប៉ុណ្ណោះ​ដល់​និយាយ​ជារួម​ចុងបញ្ចប់​គឺ​វ៉ាក់សាំង​ទាំងអស់​គឺ​សុទ្ធសឹងតែ​ឆ​,​ច​ន​, ប្រើប្រាស់​សម្រាប់​ទប់ទល់​ជាមួយ​អូ​មី​ក្រុង​។ អញ្ចឹង​កន្លែង​នេះ សុំ​បងប្អូន​ទាំងអស់​កុំ​មាន​ការរើសអើង ហើយ​ក៏​ត្រូវ​យល់​ឱ្យ​ច្បាស់ អំពី​សារៈប្រយោជន៍​នៃ​ការប្រើប្រាស់​វ៉ាក់សាំង ដែល​ស្ថិត​នៅក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​។​ហើយ​ឥឡុវ​ធ្វើ​ម៉េច​ឱ្យតែ​មាន​វ៉ាក់សាំង​ចាក់ ឱ្យតែ​មាន​វ៉ាក់សាំង​ចូលទៅក្នុង​សរីរាង្គ​របស់​យើង​ទៅ​ដើម្បី​ដូសទី​៣​រឹតតែ​ជា​តម្រូវការ​ធំ​ហើយ​ដូសទី​៤​សម្រាប់​ការចាក់​ដូ​សទី​៤​សម្រាប់​ការចាក់​ដោយ គ​.​វ​.​ក​-១៩ បាន​ធ្វើ​ការផ្សព្វផ្សាយ​ហើយ ហើយ​យើង​នឹង​ចាប់ផ្តើម​ចាក់​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​យើង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រាប់​ដូសទី​៤​។​

​លោកស្រី បន្ត​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ដូ​សមូលដ្ឋាន សូម​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ដូ​សមូលដ្ឋាន​ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី​ផ្សេងៗ​ទៀត​។​

​លោកស្រី ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​គ្រប់រូប ទោះបីជា​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​រួច​ហើយ​ក្តី ក៏​ត្រូវ​បន្ត​នូវ​វិធានការ « ៣​ការពារ »(​ពាក់​ម៉ាស់ លាងដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល​ឱ្យបាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង​) និង «៣​កុំ​»(​កុំទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករ កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​) តាម​ការណែនាំ​ក៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​បន្ត​រួម​គ្នា​អនុវត្ត​តាម​យុទ្ធនាការ​ជាតិ អប់រំ​ក្រោម​ប្រធានបទ រួម​គ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​១៩ ដើម្បី​ធានាបាន​នូវ​និរន្តរ​នភា​ពនៃ​ការរស់នៅ​ធម្មតា តាម​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com