ទាន់ហេតុការណ៍
0

ក្រសួង​អភិវឌ្ឍនជនបទ ប្រារព្ធ​ទិវា​ជាតិ​លើក​កម្ពស់​អនាម័យ​ជនបទ​លើក​ទី ១០

ក្រសួង​អភិវឌ្ឍនជនបទ ប្រារព្ធ​ទិវា​ជាតិ​លើក​កម្ពស់​អនាម័យ​ជនបទ​លើក​ទី ១០

ភ្នំពេញ ៖ បច្ចុប្បន្ន​អត្រា​គ្របដណ្តប់​អនាម័យ​ជនបទ​បាន​កើន​ដល់​ជាង ៧០% និង​ការផ្គត់ផ្គង់​ទឹក​ជនបទ​បាន​កើន​ដល់​ជាង ៦០% ហើយ​ប្រទេស​កម្ពុជា ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ ២ ដែល​បាន​កាត់បន្ថយ​អត្រា​អ្នក​បន្ទោ​របង់​ពាស​វា​ពាល​កាល គិត​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៧​។

​ទស្សនវិស័យ និង​គោលដៅ​របស់​រាជរដ្ឋាភិបាល បាន​កំណត់​ថា​៖ នៅ​ឆ្នាំ​២០២៥ ប្រជា​ពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ​ត្រូវ​មាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់​ព្រមទាំង​រស់នៅ​ក្នុង​បរិស្ថាន​ដែល​មាន​អនាម័យ​ប្រកប​ដោយ​និរន្ដរភាព ។​ ​ ​ ​ ​ ​ ​ ​
នេះ​ជា​ការលើកឡើង​របស់ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ជាតិ​លើក​កម្ពស់​អនាម័យ​ជនបទ​លើក​ទី ១០ ឆ្នាំ​២០១៩ នៅ​វិទ្យា​ស្ថាប​បច្ចេកវិទ្យា​កម្ពុជា រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​ ​ ​ ​ ​
បន្ទាប់​ពី​ចំណាប់អារម្មណ៍​របស់​លោក ជ្រាយ ប៉ុម អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោកស្រី Cristian Munduate​ប្រធាន​អង្គការ​UNICEF​ប្រចាំ​នៅ​កម្ពុជា រួចមក​លោក ទ្រី មេ​ង រដ្ឋលេខាធិការ បាន​អាន​នូវ​សារលិខិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ​លើក​កម្ពស់​អនាម័យ​ជនបទ​លើក​ទី​១០ ឆ្នាំ​២០១៩ ដែល​បាន​ផ្ដល់​នូវ​អនុសាសន៍​ទាំង ៥ ចំណុច​សំខាន់ៗ​សំដៅ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអ​ស់ម្រុញ​ល្បឿន​នៃ​ការអនុវត្ត​កម្មវិធី​លើកកម្ពស់​អនាម័យ​ស្របតាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​កៀរគរ​ធនធាន និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូរ​អភិវឌ្ឍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។ ​ ​ ​ ​ ​ ​ ​
លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន មាន​ប្រាស​សន៍​ថា​៖​ក្រសួង​អភិវឌ្ឍន៍ជនបទ​ទទួល​បន្ទុក​ដឹកនាំ បង្កើត និង​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ ទាំង​រូបវ័ន្ត និង​អ​រូបវ័ន្ត ដើម្បី​លើកកម្ពស់​សុខមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ​។ ជា​មោទនភាព​ណាស់ ដែល​យើង​បាន​អនុវត្ត​នូវ​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្តត់ផ្គង់​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ​ជនបទ​ចំ​ហា​នទី​១ ឆ្នាំ​២០១៤-២០១៨ បាន​យ៉ាង​ជោគជ័យ ពោល​គឺ​លើស​គោលដៅ​ដែល​បានកំណត់ (៦០% នៅ​ឆ្នាំ ២០១៨)​។ អត្រា​គ្របដណ្តប់​អនាម័យ​ជនបទ បាន​កើន​ពី ៤០,៩ % នៅ​ឆ្នាំ ២០១៣ ដល់ ៧១,២ % នៅ​ឆ្នាំ​២០១៧ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ ៤ លាន​នាក់ ឬ ៩០៩ ០៩០ គ្រួសារ​/​ខ្នង​ផ្ទះ ទទួលបាន​អនាម័យ​ដែល​មាន​ការកែលម្អ​។ ដោយឡែក​ការផ្គត់ផ្គង់​ទឹក​ជនបទ បាន​កើន ពី ៤៦,៦ % នៅ​ឆ្នាំ​២០១៣ ដល់ ៥៨,៧ % ក្នុង​ឆ្នាំ ២០១៧ ដោយ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ ១,៥៩ លាន​នាក់ ឬ ៣៦១ ៣៦៤ គ្រួសារ​/​ខ្នង​ផ្ទះ ទទួលបាន​ទឹកស្អាត​ដែល​មាន​ការកែលម្អ​។ បច្ចុប្បន្ន​អត្រា​គ្របដណ្តប់​អនាម័យ​ជនបទ​បាន​កើន​ដល់​ជាង ៧០% និង​ការផ្គត់ផ្គង់​ទឹក​ជនបទ​បាន​កើន​ដល់​ជាង ៦០%​ផងដែរ​។ ប្រទេស​កម្ពុជា ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ ២ ដែល​បាន​កាត់បន្ថយ​អត្រា​អ្នក​បន្ទោ​របង់​ពាស​វា​ពាល​កាល គិត​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៧​។
​ ​ ​ ​ ​ ​
​ឯកឧត្ដម បាន​បន្តថា​៖​ផែនការ​សកម្មភាព​ជាតិ​ជំហាន​ទី​២ ស្តី​ពី​ការផ្គត់ផ្គង់​ទឹក ការសំអាត និង​អនាម័យ​ជនបទ​សម្រាប់​ឆ្នាំ​២០១៩–២០២៣ បាន​កំណត់​គោលដៅ ៩០% នៃ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ នឹង​ទទួលបាន​សេវា​ទឹក​ស្អាត និង​អនាម័យ​ប្រកបដោយ​សមធម៌ សុវត្ថិភាព និង​តម្លៃ​សមរម្យ​។ ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដោយ​បាន​ផ្សារភ្ជាប់​គោលនយោបាយ​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​លើកកម្ពស់​អនាម័យ ឆ្នាំ​២០០៣ ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​លើកកម្ពស់​អនាម័យ​នៅ​ជនបទ​ឆ្នាំ​២០១៤-២០២៥ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជនបទ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ឆ្នាំ​២០១៩-២០២៣ ក៏ដូចជា​ការផ្សារភ្ជាប់​ជាមួយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ លើ​ការអភិវឌ្ឍ​បរិយាប័​ន និង​ប្រកបដោយ​ចីរភាព​។​ដោយឡែក​ខេត្ត​ស្វាយរៀង​កែប​,​កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង ជា​ខេត្ត​គោលដៅ​នៃ​ការបញ្ឈប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល នៅ​ឆ្នាំ​២០២៣ ។​

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បន្ត​ជម្រុញ​ស្ថានភាព​អនាម័យ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ដោយ​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ បន្ត​បេសកម្ម​លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ការសំអាត និង​អនាម័យ​ជនបទ ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​ទស្សនៈ​វិស័យរប​ស់រាជ​រដ្ឋាភិបា ដែល​បាន​កំណត់​ថា​៖ នៅ​ឆ្នាំ​២០២៥ ប្រជា​ពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ​ត្រូវ​មាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅ​ក្នុង​បរិស្ថាន​ដែល​មាន​អនាម័យ​ប្រកប​ដោយ​និរន្ដរភាព​។
កញ្ញា វ៉ាត​ ​

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com