ប ស ស មានសារ:សំខាន់ណាស់ដែលជាកន្លែងសម្រាប់ផ្ទុកប្រាក់សន្សំរបស់ កម្មករ កម្មការនី។ហើយប្រាក់សន្សំនេះ អាចជួយដោះស្រាយរាល់បព្ហាដែលកម្មករអាចប្រឈមនិងរឿងអ្វីមួយ។
យ៉ាងហោចណាស់ក៏មាន កម្មករកម្មការនី រោងចក្រកាត់ដេរសម្លៀកបំពាក់ “សុិចផ្លាស អុិនដាសស្ទ្រី” ដែលអ្នកនាង វង្សុសុខឃុន វិលចូលធ្វើការឡើងវិញ។នាង មានស្រុកកំណើតនៅភូមិទី 3 ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ដើម្បី ងើបឲ្យទាន់ពេលវេលាក្នុងការទៅដេរសំលៀកបំពាក់នៅរោងចក្រនេះ នាងត្រូវក្រោកពីព្រលឹមមុនម៉ោង 6 ដើម្បីរូតរះជិះឡានឈ្នួលធ្វើដំណើរទៅកាន់រោងចក្រ “សុិចផ្លាសអុិន ដាសស្ទ្រី” ដែលស្ថិតនៅ ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ឱ្យទាន់ពេលវេលាធ្វើការ។ពាក់ព័ន្ធនឹងប័ណ្ណ ប.ស ស ទោះបី នាង វង្សុសុខឃុន មានប័ណ្ណ ប ស ស នៅក្នុងដៃក្តី តែនាងបញ្ជាក់ថានាងពុំដែលបានប្រើប្រាស់ទេ ព្រោះដោយសារគ្មាន ជំងឺ ដង្កាត់អ្វីឡើយ។ តែនាងបែរជាបញ្ជាក់ថា ចំពោះប័ណ្ណ ប ស ស ដូចជារូបខ្ញុំផ្ទាល់ពុំដែលបានចូលពិនិត្យសុខភាពនៅមន្ទីរពេទ្យ ណាទេ ព្រោះពុំដែលឈឺ ហើយលេចឮថា ខាងភាគីខាងរោងចក្រគឺជាអ្នកចេញសេវាឱ្យយើងទាំងអស់ ។ទោះបីខ្ញុំពុំដែលចូលមន្ទីរពេទ្យក៏ដោយ។នាងបញ្ជាក់បន្ថែមទៅលើអត្ថប្រយោជន៍នៃប័ណ្ណ ប ស ស ថា លក្ខណៈដែលសំខាន់ គឺខាងរោងចក្រចេញឲ្យយើង 70% ទោះបីយើងមានប្រាក់ ខែ 200 ដុល្លារ តែសំខាន់យើងបានថែមម៉ោងថ្ងៃសៅរ៍ ចាប់ពីម៉ោង ៤ដល់ម៉ោង ៦ ល្ងាច យើងទទួលបានប្រាក់ឧបត្ថម្ភ៤០០០០ម៉ឺនរៀលដែរ។និយាយរួមទៅ យើងបានជួលឡានជិះពីផ្ទះមករោងចក្រក្នុងតម្លៃ ៧០០០០ម៉ឺនរៀល ក្នុងមួយខែ។និយាយរួមទៅយើងអាចទ្រទ្រង់ជីវភាពគ្រួសារបានមួយគ្រប់ៗសំខាន់ព្រោះយើងមាន ប័ណ្ណ ប.ស សដែលកាត់បន្ថយការមិនចំណាយទៅលើមន្ទីរពេទ្យ។
ជាង 8 ឆ្នាំហើយដែល នាងយ៉នសំអុន ធ្វើការនៅរោងចក្រ កាត់ដេរសំលៀកបំពាក់ “សុិចផ្លាសអុិនដាស ស្ទ្រី” នាងហាក់មានអារម្មណ៍ធូរស្បើយមួយកំរិតដែរ ចំពោះការប្រើប្រាស់ប័ណ្ណ ប ស ស ព្រោះមានប្រយោជន៍សំខាន់ណាស់ចំពោះនាង។ដែលអាចជួយដោះស្រាយពេលនាងមានជំងឺម្ដងៗ។ក្នុងការទៅពិនិត្យសុខភាព ក៏ ដូចជាមានជំងឺផ្សេងៗទៀត។ទោះបីនាងថានាងមិនដែលបានចូល មន្ទីរពេទ្យម្ដងណាឡើយ។តែសម្រាប់នាងវិញ ប ស ស គឺមានអត្តប្រយោជន៍ណាស់ចំពោះនាង។
ការរៀរាប់ របស់កម្មការិនីរោងចក្រ កាត់ដេរសំលៀកបំពាក់ ,”សុិចផ្លាសអុិន ដាស ស្ទ្រី ” មិនខុសគ្នាឡើយ ដូចជាប្អូនស្រី យន់សុផេង នាងធ្វើការនៅទីនេះ៣ឆ្នាំមកហើយ។នាងគិតថានាងក៏មានប័ណ្ណ បស ស ដែរ ។ហើយប័ណ្ណ ប ស ស នេះមានសារៈសំខាន់ណាស់។គឺមានភាពងាយស្រួលក្នុងការទៅពិនិត្យជំងឺ ដោយមិនអស់ប្រាក់ ព្រោះរោងចក្រជាអ្នកចេញថវិកាឲ្យយើងហើយ ក្នុងការ ទៅ ព្យាបាលជំងឺ។នាងថានាងមានប្រាក់ខែ 200 ដុល្លារ ហើយពេលនាងទៅកាន់មន្ទីរពេទ្យម្តងៗ គេបានចេញសេវាក្នុងការព្យាបាលជំងឺឲ្យនាង ពាក់ព័ន្ធរឿងនេះ នាងថាលឺតែគេនិយាយថា ប្រាក់ខែរបស់យើង ត្រូវបានគេកាត់ចូលទៅកាន់បេឡាទុកសម្រាប់ចចូលមន្ទីរពេទ្យ។ នាងបព្ជាក់ទៀតថា យ៉ាងហោចណាស់កាលពេល៣ខែមុនខ្ញុំបានទៅព្យាបាល ក្រពះ ពោះវៀន ដោយមិនអស់លុយទេ។
អ្នកស្រី យឹម ផល្លីវិញ មានអាយុ 40 ឆ្នាំមកពីខេត្តកំពង់ចាម បានបង្ហើបឲ្យដឹងថាខ្ញុំធ្វើការនៅរោងចក្រនេះ ផ្នែកដេរសំលៀកបំពាក់ជាង 3 ឆ្នាំហើយ។ទទួលបាន 200ដុល្លា នឹងមានការថែមម៉ោងថ្ងៃសៅរ៍ទៀត បានលុយ ចំនួន ៤០០០០រៀល មកពីខេត្តកំពង់ចាម។នាងបានបង្ហើបឲ្យដឹងថា ខ្ញុំធ្វើការនៅរោងចក្រ កាត់ដេរសម្លៀកបំពាក់សុិចផ្លាសអុិនដាសស្ទ្រី ផ្នែកដេរសំលៀកបំពាក់ជាង 3 ឆ្នាំហើយ។ទទួលបាន 200ដុល្លា នឹងការថែមម៉ោងថ្ងៃសៅរ៍បានចំនួន ៤០០០០រៀល។ហើយអ្វីដែលសំខាន់របស់ខ្ញុំក៏ដូចជាកម្មការនីធ្វើការនៅរោងចក្រនេះ ដែលទទួលបាននូវសេវាទៅព្យាបាលជំងឺមិនអស់លុយ។គឺដោយសារតែយើងមានប័ណ្ណ ប ស ស។ខ្ញុំគិតថា ប័ណ្ណ ប ស ស នេះ គឺ មាន អត្ថប្រយោជន៍សំខាន់ណាស់ ក្នុងការព្យាបាលជំងឺដោយមិនអស់លុយ។
ក្តីសង្ឃឹមនឹងភាពញញឹមរបស់នាងចាន់ថនមានអាយុ 33 ឆ្នាំ។នាងថានាងមានកូន២នាក់កំពុងរស់នៅ ភូមិ កាហេ ឃុំរកាកោង១ ស្រុកមុខកំពូល នាងបានរៀបរាប់ឲ្យដឹងថានសងធ្វើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ សុិចផ្លាស អុិន ដាសស្ទ្រី នេះ ៨ឆ្នាំហើយ ផ្នែកដេខោអាវ។ នាងដកដង្ហើមមួយៗ បង្ហាញអាការៈហាក់ដូចជានឿយណាយថា ពេលណាខោអាវពិបាក ដេរបានតិចទេ។បើសិនជាខោអាវស្រួលវិញ ដេរបានច្រើន។ខ្ញុំធ្វើការចូលម៉ោង 7:30 នាទី ព្រឹកហើយចេញម៉ោង 4:00 ល្ងាច ហើយត្រូវថែមម៉ោងដេរខោ ឋអាវដល់ម៉ោង 6:00 ល្ងាចទៀត។បើនិយាយរឿងប្រាក់ខែវិញ បានជាង 200 ដុល្លារដែរ។ហើយយើងត្រូវដកលុយមួយខែ ៤០០០០រៀល ឱ្យថ្លៃឡានទៀត។ដែលយើងត្រូវជិះទៅមកធ្វើការនៅរោងចក្រ។នាងបញ្ជាក់ពីភាពងាយស្រួលពេលមានប័ណ្ណប ស ស ថា អ្វីដែលយើងធូរស្រាលនោះ គឺទៅមន្ទីរពេទ្យ ដោយឥតបង់សេវា ព្រោះភាគីខាងរោងចក្រ គេបង់សេវាថ្លៃប ស ស ឲ្យយើងហើយ។ដូច្នេះយើងមិនបារម្ភពីការអស់លុយចូលមន្ទីរពេទ្យឡើយ។