ទាន់ហេតុការណ៍
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ពង្រឹង​កិច្ចការ​ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​!

​នា​រសៀល ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត ជំនាញ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ដែល​សមាសភាព​ចូលរួម​មាន​លោក​មេបញ្ជាការរង​ទទួល​ជំនាញ លោកនាយ​សេនាធិការ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ប្រធាន​មន្ទីរ​ផែនការ​ប្រតិបត្តិការ​និង​ហ្វឹកហ្វឺន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នាយការិយាល័យ​ព្រហ្មទណ្ឌ និង​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ក្នុង​គោលបំណង​ដក​បទពិសោធន៍​កិច្ចកា​រ​ជំនាញ ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស ជាពិសេស ជម្រុញ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រឹងប្រែង​បន្ត​ការយកចិត្ត​ដាក់​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​អាទិភាព ព្រមទាំង​ទប់ស្កាត់​និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​បង្ក​អសន្តិសុខ​ក្នុង​សង្គម​ឲ្យបាន​ម៉ឹងម៉ាត់​បំផុត សំដៅ​បង្កើន​ការរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ឲ្យមាន​សុវត្តិភាព​ខ្ពស់​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួម ដោះស្រាយ​នូវ​កង្វល់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​បំផុត ឆ្លើយតប​ទៅនឹង​បណ្តឹង​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​អត់​គិត​ប្រាក់​២៤​ម៉ោង លេខ​១២៩១ លើ​ករណី​ហិង្សា​ក្នុង​គ្រួសារ ការផឹកស៊ី​ឡូឡា​រំខាន​អ្នក​ជិតខាង​ក្នុង​ពេល​រាត្រី ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​សហគមន៍ ចោរកម្ម ក្មេង​ទំនើង​…​។​ល​។ ធ្វើឲ្យ​ម្ចាស់​បណ្តឹង បាន​ស្ងប់ចិត្ត ព្រមទាំង​ទទួលបាន​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​៕​

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«កម្ពុជបុត្រ | Kampuchbot» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «កម្ពុជបុត្រ | Kampuchbot» | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com